adverise with khmeread 14628197 1141511149269092 1372354130 n

ប៉ូលិស​ស្រុក​បុ​ទូ​ម​សាគរ​ឃាត់​យុវជន​២​នាក់​ពាក់ព័ន្ធ​ថ្នាំញៀន

    កោះកុង ៖ កម្លាំង​ប៉ូលិស​ស្រុក​បុ​ទូ​ម​សាគរ នៃ​ស្នងការដ្ឋាន​ខេត្តកោះកុង បាន​បង្ក្រាប​ករណី ជួញដូរ​រក្សាទុក និង​ប្រើប្រាស់ នូវ​សា​ធាតុ​ញៀន​ខុសច្បាប់ នៅ​ចំនុច​ភូមិ​ថ្ម​ស ស្រុក​បុ​ទូ​ម​សាគរ ខេត្តកោះកុង​កាលពី​ថ្ងៃទី ០៩ តុលា ឆ្នាំ ២០១៦។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ចំនួន ២ នាក់ ក្នុងនោះ​មាន ១- ឈ្មោះ ចេ​វ ចាន់​បូរិទ្ធ ភេទ ប្រុស ២១ ឆ្នាំ សញ្ជាតិ ខ្មែរ  មុខរបរ មិន​ពិតប្រាកដ ទីលំនៅ ភូមិ​ថ្ម​ស ឃុំ​ថ្ម​ស ខេត្តកោះកុង និង​២- ឈ្មោះ ហាន ដុះ ភេទ​ប្រុស អាយុ ២០ ឆ្នាំ សញ្ជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ ទីលំនៅ ភូមិ​ថ្ម​ស ឃុំថ្ម​ស ស្រុក​បុ​ទូ​ម​សាគរ ខេត្តកោះកុង។​

    ដកហូត​វត្ថុតាង​មាន​ម្សៅ​ក្រាម ពណ៌ ស សង្ស័យ​ជា​មេ​តំ​ហ្វី​ត​តា​មីន (ice) ចំនួន ៤​កញ្ចប់​តូច ស្មើនឹង ០,22g។​

    បច្ចុប្បន្ន​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តកោះកុង​ចា់​ការ​តាម​នីតិវិធី​៕

adverise with khmeread

មតិយោបល់