adverise with khmeread Unnamed %282%29

បុរស​ម្នាក់​បើក​ម៉ូតូ ​MSX ​បុក​បង្កាន់ដៃស្ពាន​ស្លាប់​

    ភ្នំពេញ ៖ បុរស​ម្នាក់​បើក​ម៉ូតូ MSX បុក​គល់ស្ពាន​ដោយ​ខ្លួនឯង​ត្រង់ចំណុច​ស្ពាន​៧​មករា​ផ្លូវជាតិ​លេខ​៣ ស្ថិត​ក្នុងភូមិ​ក្រាំង​ពង្រ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​បណ្ដាលឱ្យ​ស្លាប់​កាលពី​វេលា​ម៉ោង​១១ ​និង​១៥​នាទី​យប់ ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០១៦។​

    ប៉ូលិស​និយាយថា អ្នកបើកបរ​ម៉ូតូ​ឈ្មោះ​ វន ស្រ៊ា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​ ស្នាក់នៅ​ភូមិ​ត្រពាំង​ក្រពើរ ឃុំ​រលាប្អៀ ស្រុក​រលាប្អៀ ខេត្តកំពង់ឆ្នាំង​បើក​ម៉​ញ​តូ​ម៉ាក ​MSX​ ពាក់​ស្លាក​លេខ​កំពង់ឆ្នាំង​ 1F-7934 តាមផ្លូវ​ជាតិ​លេខ​៣ ដល់​ចំណុច​ខាងលើ​ក៏​ជ្រុល​បុក​បង្កាន់ដៃស្ពាន​ បណ្តាលឱ្យ​ធ្លាក់​ពីលើ​ស្ពាន​ស្លាប់​តែម្តង។​

    បច្ចុប្បន្ន​បានប្រគល់​ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុកកំណើត​៕

adverise with khmeread

មតិយោបល់