adverise with khmeread Untitled 1

ក្មេង​ជំទង់​ម្នាក់នេះ​រើស​បាន​សំបុត្រ​អា​ថ៍កំ​បាំង​ក្នុង​ដប​ស្រា​មួយ ខំ​ហៅ​បងប្អូន​ថត​ជា​វីដេអូ​សកម្មភាព​បំបែក​ដប អាន​សារ ចុងក្រោយ​ហួសចិត្ត​មួយ​ហ្វូង​!

    ​នៅពេល​រើស​បាន​ដប​មួយ​ដោយមាន​សារ​មួយច្បាប់​ក្នុងនោះ អ្នក​ច្បាស់​ជា​រំពឹងថា​នឹង​ឃើញ​សារ​ដ៏​អា​ថ៍កំ​បាំង ឬ​សារ​ពី​សម័យបុរាណ​មួយ ឬ​សារ​ស្នេហា​អា​ថ៍កំ​បាំង​។​

​    ​យុវជន​វ័យ ១៣​ឆ្នាំ ឈ្មោះ Robbie Chappell បាន​ប្រញាប់ប្រញាល់​ទៅផ្ទះ​យ៉ាង​លឿន បន្ទាប់ពី​រកឃើញ​សារ​អា​ថ៍កំ​បាំង​មួយ​ក្នុង​ដប​ស្រា ខណៈដែល​កំពុង​ដើរលេង​ជាមួយ​ឆ្កែ​របស់គាត់​។​

​    ​ដោយ​គិតថា​គាត់​នឹង​រកឃើញ​អ្វីមួយ​ដែល​ពិសេស គាត់​បានស្នើ​សុំឱ្យ​ប៉ា​ចុង​របស់គាត់​ឈ្មោះ Robert Smith ថត​សកម្មភាព​ទាំងមូល​នៃ​ការ​បំបែក​ដប​និង​បើក​មើល​សារ​នោះ​។​

​    ​ប៉ុន្ដែ​នៅពេលដែល Robbie ទាញ​ក្រដាស​ក្នុង​ដប​នោះ វា​គ្រាន់តែ​ជា​សារ​របស់​បុរស​បែក​ថ្នាំ​ពីរ​នាក់​ប៉ុណ្ណោះ​។​

​    ​ក្នុង​សារ​នោះ​សរសេរថា "Dan និង Dan បាន​នៅទីនេះ​ថ្ងៃទី ១/១០/១៦ ម៉ោង ១២ និង​១៩​នាទី​ថ្ងៃត្រង់​ជក់​ថ្នាំញៀន​! ចូលចិត្ត​ជក់​ថ្នាំ​ណាស់​ខ្ញុំ​! ស្រឡាញ់​ការជក់​ថ្នាំ​ធំៗ​!"​។​

​    ​Robbie យល់ថា​ខ្លួន​បាន​រកឃើញ​សារ​ដ៏​អាក្រក់​បំផុត​លើ​លោក​ក្នុង​ដប​នេះ ខណៈដែល​ដើរលេង​ជិត​កំពង់ផែ Langstone Harbour ក្នុង​ទីក្រុង Hampshire ចក្រភព​អង់គ្លេស​ជាមួយនឹង​ម្ដាយ​របស់គាត់​ឈ្មោះ Catherine និង​ឆ្កែ​របស់គាត់ Ben៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់