Unnamed %284%29

រន្ធត់ណាស់!!! បើក​ម៉ូតូ​ប៉ះ​ជាមួយ​រថយន្ត​ដឹក​កម្មករ​ដួល​...​ឡានធំ​បើក​មកពី​ក្រោយ​កិន​ចំក្បាល​

    កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​និង​ម៉ូតូ​កើ​ត​ឡើង​កាលពី​ថ្ងៃទី​១០​តុលា​ឆ្នាំ​២០១៦​វេលា​ម៉ោង​៦​និង​៤៥​នាទី ចំណុច​ភូមិ​ត្រពាំង​ក្រសាំង ឃុំ បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល ផ្លូវជាតិ​លេខ​៤​ចន្លោះ​គីឡូ​មែត្រ​២០-២១ បណ្ដាល​ឲ្យ​ស្លាប់​១​នាក់​ប្រុស​នៅ​កន្លែងកើតហេតុ  ខូច ខាត ម៉ូតូ​០១​គ្រឿង។​

    ប៉ូលិស​និយាយថា នៅ​ថ្ងៃខែ​ឆ្នាំ​និង​វេលា​ម៉ោង​កើតហេតុ​ខាងលើ មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក XR ពណ៌​ខ្មៅ ពាក់​ស្លាកលេខ​ភ្នំពេញ 1.BU-1229​ អ្នក​បើកបរ​ដោយ​ឈ្មោះ​ មួន ច​ន្ធី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិអន្លង់​ស្វាយ ​សង្កាត់បឹង​ធំ ខណ្ឌ​ពោធិ​សែន​ជ័យ មុខរបរ កម្មករ (​មាន​មួក គ្មាន​កញ្ចក់​) បណ្តាលឱ្យ​ស្លាប់​នៅ​កន្លែងកើតហេតុ​។​

    ម៉ូតូ​នេះ​បើ​កបរ​មកពី​ទិស​ខាង​លិចទៅ​ទិសខាងកើត លុះដល់​ចំណុច​ខាងលើ​បាន​ទៅ​​ប៉ះចំ​កន្ទុយ​រថយន្ត​ដឹក​កម្មករ ០១​ គ្រឿង​មិនដឹង​ម៉ាក​បើ​កបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់ឈ្មោះ បាន​បើក​រត់​គេចខ្លួនបាត់​បើក​ពី​ទិស​ខាង​លិចទៅ​ទិសខាងកើត បណ្តាល​ឱ្យ​ដួល​នៅលើ​ទ្រូង​ថ្នល់​ភាគខាងត្បូង​។​

    ស្របពេលនោះ​ក៏មាន​រថយន្ត ​០១ ​គ្រឿង​ទៀត​ម៉ាក​ហ៊ី​យិន​ដាយ ​ពណ៌​ស​ ពាក់​ស្លាកលេខ​ភ្នំពេញ 3A-6369 បើកបរ​មិនដឹង​ឈ្មោះ រត់គេចខ្លួន​បាត់​។​ លុះដល់​ចំណុច​ខាងលើ បាន​កិន​ចំក្បាល​អ្នកបើក​ម៉ូតូ បែក​ខួរ​ស្លាប់​នៅ​កន្លែងកើតហេតុ​តែម្តង។​

    ក្រោយពេល​កើតហេតុ រថយន្ត​បាន​បើក​មក​ទិសខាងកើត​ចំងាយ ​៧០០​ ម៉ែត្រ​ទើប​អែប​ខាង​ឈប់ អ្នកបើករថយន្ត ក៏បាន​រត់​គេចខ្លួនបាត់។​

    ក្នុងករណីនេះ​បណ្ដាលមកពី​អ្នកបើកបរ​.​រថយន្ត បើកបរ​ខ្វះ​កា រ​ប្រុង​ប្រ​យ័ត្ន ពេល​មាន​ឧបសគ្គ​នៅខាងមុខ​មិន​បញ្ឈប់​យាន​នៅ​កន្លែងកើតហេតុ។ ចំពោះ​ម៉ូតូ​បើក​ល្បឿន​លឿន។ ចំណែក​មធ្យោបាយ​កម្លាំង​ជំនាញ​បាន​យកមក​រក្សាទុក​នៅ​អ​ធិ​រដ្ឋា​ន​ប៉ូលិស​ស្រុក​អង្គស្នួល ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី៕

មតិយោបល់