adverise with khmeread

​ហាង "​លាមក​" នៅ​កាណាដា​ចាប់ផ្តើម​បើក​ដំណើរការ​កាលពី​ចុង​សប្តាហ៍​នេះ ប៉ុន្តែ​មិនបាច់​ត្រៀម​ថង់​ចាំ​ក្អួត​ទេ​

​    ​ភោជនីយដ្ឋាន​ភាគច្រើន​ចង់ឱ្យ​អតិថិជន​របស់ខ្លួន​មាន​អារម្មណ៍ល្អ​ពេល​ទទួល​អាហារ​ដ៏​មាន​សោ​ភណ និង​ឈ្ងុយឆ្ងាញ់​របស់ខ្លួន​នៅក្នុង​ហាង​ដែលមាន​ការរៀបចំ​ដ៏​ស្រស់ស្អាត ប៉ុន្តែ​ចម្លែក​តែ​ហាង​នៅ​កាណាដា​មួយ​នេះ ដែល​បម្រើ​ម្ហូប​មាន​រាង​ចម្លែក និង​ថែមទាំង​កន្លែង​អង្គុយ​ខុសគេ​ពី​ហាង​ដទៃ​។​

​    ​ហាង​ឈ្មោះ Poop Café ដែលមាន​និមិត្តរូប​ជាលា​មក មាន​កៅអី និង​ចាន​អាហារ​ដូច​បង្គន់ ហើយ​ថែមទាំង​មាន Emoji លាមក​ដ៏​ពេញនិយម​បិទ​ពាសពេញ​ហាង​ទៀតផង​។​

​    ​កញ្ញា Lien Nguyen ដែលជា​ម្ចាស់​ហាង Poop Café បាន​និយាយថា នាង​មានគំនិត​បើកហាង​ចម្លែក​បែបនេះ​គឺ​ដោយសារ​ការធ្វើដំណើរ​ក​ម្សា​ន្ត​នៅ​បរទេស​។ ភោជនីយដ្ឋាន​មាន​សភាព​ស្រដៀង​នឹង​ហាង Poop Café គឺមាន​នៅក្នុង​ទីក្រុង​មូ​ស្គូ សេ​អ៊ូ​ល និង​តូ​ក្យូ​រួចហើយ​។​

​    ​កញ្ញា​បាន​បន្តថា នាង​គ្រាន់តែ​ចង់​ធ្វើឱ្យ​ដែលមាន​លក្ខណៈ​សប្បាយៗ ហើយ​ប្រសិនបើ​មនុស្ស​ចង់បាន​អ្វីដែល​សប្បាយៗ នោះ​ពួកគេ​នឹង​មក​ហាង​របស់ខ្លួន​។​

​    ​ហាង​នេះ​មាន​ទីតាំងនៅ Koreatown ក្នុង​ទីក្រុង​តូ​រ៉ុ​ន​តូ ហើយ​មាន​បម្រើ​អាហារ​ប្រពៃណី​កូរ៉េ អាហារ​ថៃ និង​ការ៉េម​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់