adverise with khmeread 1

Gerard Pique ខឹងពេកប្រកាសដាច់ណាត់ថា ក្រោយវើលខាប់ ២០១៨ ខ្លួននឹងចូលនិវត្តន៍ហើយ គ្រាន់តែរឿងពាក់ព័ន្ធដៃអាវ

​    ​ខ្សែការពារ​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ Gerard Pique នឹង​ចូលនិវត្តន៍​ពី​បាល់ទាត់​អន្តរជាតិ បន្ទាប់ពី​ព្រឹត្តិការណ៍​ប្រជែង​ពានរង្វាន់​បាល់ទាត់​ពិភពលោក 2018 World Cup ក្រោយ​កើតមាន​ភាពចម្រូងចម្រាស់​ជុំវិញ​ដៃ​អាវ​ឯកសណ្ឋាន​ក្រុម​ជម្រើសជាតិ​របស់គាត់​។​

​    ​តារាបាល់ទាត់​ឆ្នើម​ប្រចាំ​ក្រុម​អ្នកមាន​បុណ្យ Barcelona វ័យ ២៩​ឆ្នាំ​រូបនេះ គឺ​មិនសូវមាន​អ្នក​ពេញចិត្ត​នោះឡើយ​ជាមួយនឹង​ប្រិយមិត្ត​អេ​ស្ប៉ា​ញ​មួយចំនួន សម្រាប់​ការប្រកាស​គាំទ្រ​ឯករាជ្យ​ទៅលើ​ជនជាតិ​កាតា​ឡាន​។​

​    ​ក្នុងការ​ប្រកួត​ទទួលបាន​លទ្ធផល​ជ័យជម្នះ ២-០ ទៅលើ​អាល់​បា​នី​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ អាវ​របស់គាត់ មិន​ដូចគ្នា​ទៅនឹង​អាវ​មិត្ត​រួម​ក្រុម​ដទៃទៀត​នោះទេ ដែល​មិនមែនជា​ទង់ជាតិ​តំណាងឱ្យ​ពណ៌​សម្បុរ​ប្រទេស​អេ​ស្ប៉ា​ញ​នៅលើ​ដៃ​អាវ​របស់គាត់​ឡើយ​។​

​    ​បន្ទាប់ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​បានធ្វើការ​រិះគន់​យ៉ាងគំហុក សហព័ន្ធ​បាល់ទាត់​អេ​ស្ប៉ា​ញ បានចេញ​ផ្សាយ​សេចក្តីថ្លែងការណ៍​មួយ ដើម្បី​ពន្យល់​ពី​ហេតុផល​នៅ​ពីក្រោយ និង​ការពារ Pique ។​

​    ​Pique បាន​ពាក់​អាវដៃវែង ដូចគ្នា​ទៅនឹង Sergio Ramos ដែលជា​ប្រធាន​ក្រុម​អធិរាជ​ស Real Madrid អ៊ីចឹង​ដែរ ដែល​មិនមាន​រួម​ប​ញ្ជូ​ល​ជាមួយនឹង​ទង់ជាតិ​ផ្សេង​នៅលើ​ដៃ​អាវ​នោះឡើយ​។​

​    ​សេចក្តីថ្លែងការណ៍​មួយ​នេះ​បាន​និយាយថា Pique បានកា​ត់ដៃ​អាវ​របស់គាត់​ចេញ "​ដូចគ្នា​ទៅនឹង​វិធី​របស់​កីឡាករ​ដទៃទៀត បានធ្វើ​នៅ​ឱកាស​ជាច្រើន​ដែរ​" ដើម្បី​សម្រួល​ដល់​ស្ថានភាព​របស់ខ្លួន​។

​    ​Pique ដែល​ធ្លាប់​បានឈ្នះ​ពានរង្វាន់​ពិភពលោក 2010 World Cup និង​ពាន​កំពូល​អឺរ៉ុប Euro 2012 ជាមួយ​អេ​ស្ប៉ា​ញ បាន​និយាយថា "​ខ្ញុំ​បាន​ព្យាយាម​ធ្វើ​អ្វីៗ​គ្រប់យ៉ាង ប៉ុន្តែ​ខ្ញុំ​មិនអាច​ទ្រាំទ្រ​បាន​ទៀត​ទេ​។ ការសម្រេចចិត្ត​កាត់​ដៃ​អាវ​របស់ខ្ញុំ​ថ្ងៃនេះ គឺ ដោយសារ​រូប​អូដ្ឋ​នោះ​។ ពួកគេ​បាន​បានធ្វើឱ្យ​ខ្ញុំ​អស់​អារម្មណ៍​រលីង​ពេល​មក​ទីនេះ អ៊ីចឹង​ហើយ​ក្រោយ​វើ​ល​ខាប់​នៅ​រុស្ស៊ី ខ្ញុំ​នឹង​ចូលនិវត្តន៍​នៅ​អាយុ​ត្រឹម ៣១ ឆ្នាំ​តែម្តងទៅ​"៕

adverise with khmeread
ប្រភព៖ BBC

មតិយោបល់