adverise with khmeread Daniel

Daniel Craig សារភាពថា លោកនឹកដល់ការសម្តែងក្នុងរឿង “០០៧”

          តារាភាពយន្ត Daniel Craig បាន​ព្រលយ​ពាក្យថា លោកអាចនឹង​វិល​ត្រ​ឡប់​ទៅ​សម្តែង​ជា​តួអង្គ​ James Bond វិញដោយ​សារភាព​ថា លោក​នឹកដល់ការ​សម្តែង​ខ្លាំងមែន​ទែន ។

          កន្លងមក​តារាភាព​យន្ត​រូបនេះ​បាន​និយាយថា លោក​សុខ​ចិត្ត​អា ករ ដៃ​របស់​លោកជាជាង​សម្តែង​ជា​តួអង្គក្នុងរឿង “007” ទៀត។ ប៉ុន្តែ Daniel Craig ហាក់​ដូចជា​ប្តូរ​ចិត្ត​ចង់សម្តែង​ជា​តួអង្គ​ដើម​របស់ខ្លួន។

          តារា​ភាព​យន្ត​វ័យ​៤៨​ឆ្នាំ​រូបនេះ​បាន​និយាយថា “ខ្ញុំ​មាន​ការងារ​ដ៏ប្រសើរ​ក្នុង​ពិភពលោក​ គឺការ​សម្តែង​ជា​តួអង្គ​​ James Bond ។ ការងារ​ដែល​ខ្ញុំធ្វើ​ក្នុងរឿង Bond គ្មាន​ការងារ​ណាដូចទេ។។

          Craig បាន​និយាយថា “​ខ្ញុំ​នឹកខ្លាំងណាស់។ វាគឺជា​ការងារ​មួយ​ក្នុង​ចំណោម​ការងារ​ដ៏​ជក់ចិត្តបំផុតដែល​បានធ្វើ​ក្នុង​នាមជា​តារា​ភាព​យន្ត​”។​ ទោះបីជា​យ៉ាង​ណា Craig បាន​បដិសេធ​ថា គ្មាន​ការ​ផ្តល់​ប្រាក់​១៥០​លាន​ដុល្លារ​ ដើម្បីចុះ​កិច្ច​ ស​ន្យា​សម្តែង​ពីរ​រឿង​ទៀតនោះទេមក​ទល់ពេល​នេះ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់