adverise with khmeread Feature image

អ្នកដែលមានប្រវត្តិធ្វើការតូចទាបសុទ្ធតែមានវាសនាក្លាយជាមនុស្សជោគជ័យ?

    ​មិន​ថា​ក្នុង​បរិបទ​ប្រទេស​ណា​ទេ មនុស្ស​ជោគជ័យ និង​ថៅកែៗ​ភាគច្រើន​គឺ​សុទ្ធតែ​ធ្លាប់មាន​ប្រវត្តិ​ធ្វើការ​តូច​ទាប​បំផុត​រាប់​ចាប់ពី​អ្នករត់​តុ អ្នកទទួល​ភ្ញៀវ អ្នក​អនាម័យ រហូតដល់​អ្នករត់ម៉ូតូឌុប លី​បាវ ឬ​កូនកាំបិត​គេ​ជាដើម​។ ជាក់ស្តែង​សេដ្ឋី​ស្រុក​ខ្មែរ​ដូចជា អ្នកឧកញ៉ា ម៉ុង ឬ​ទ្ធី ជាដើម​សុទ្ធ​តែមាន​ប្រវត្តិ​ធ្វើការ​តូច​ទាប​យ៉ាង​លំបាក ក្នុងនោះ​មាន​ទាំង​ការ​លី​បាវ រហូតដល់​ការរត់​កង់​ឌុប​ផងដែរ​។ ដោយឡែក​មហាសេដ្ឋី​នៅ​អាស៊ី លោក លី កាស៊ី​ង ម្ចាស់​ក្រុមហ៊ុន CK Hutchison Holdings និង​លោក ជែក ម៉ា ម្ចាស់​ក្រុមហ៊ុន Alibaba ក៏​ធ្លាប់មាន​ប្រវត្តិ​តស៊ូ​ធ្វើ​ការងារ​តូចតាច​ដ៏​លំបាក​តាំងពី​តូច​ផងដែរ​ទម្រាំ​ក្លាយជា​អ្នកមាន និង​មនុស្ស​ដ៏​ជោគជ័យ​។

     ​ខាងក្រោម​នេះ​គឺជា​ហេតុផល ៤ ដែល​ពន្យល់​នូវ​មូលហេតុ​ដែល​ពួកគេ​អាច​ប្រែក្លាយជា​មនុស្ស​ជោគជ័យ​។

១. ពួកគេ​ចេះ​ពី​របៀប​គោរព​អ្នកដទៃ​
​    ​មនុស្ស​ភាគច្រើន​មាន​ផ្នត់គំនិត​ថា​ការ​ក្លាយជា​អ្នក​អនាម័យ អ្នករត់​តុ អ្នកទទួល​ភ្ញៀវ អ្នក​លី​បាវ អ្នករត់ម៉ូតូឌុប​មិនមែនជា​ការងារ​ពិតប្រាកដ​នោះទេ ហើយ​វា​គ្មាន​តម្លៃ​អ្វី​ទាំងអស់​។ ប៉ុន្តែ​ទាល់តែ​ពួកគេ​មក​ធ្វើ​ការងារ​ហ្នឹង​ផ្ទាល់​ទើប​ដឹងថា​វា​ជាការ​ងារ​ពិត​ឬ​ក្លែងក្លាយ​។  សកម្មភាព​ធ្វើការ​ដ៏​ហត់នឿយ​របស់​ពួកគេ​មិន​ត្រូវបាន​មនុស្ស​ទូទៅ​ចាប់អារម្មណ៍​ទេ​។ ពួកគេ​ខិតខំ​ខ្នះខ្នែង​គ្រប់ពេល​និង​តែង​ចេះ​ឱនលំទោន​គោរព​ចំពោះ​អ្នកដទៃ​បំផុត ដោយ​មនុស្ស​ភាគច្រើន​ពុំ​សូវ​ចាប់អារម្មណ៍​ពី​រឿងនេះ​ទេ​។  ការគោរព​ចំពោះ​អ្នកដទៃ​គឺជា​ភាព​ឈ្នះ​ដែល​មនុស្ស​ជោគជ័យ​តែងតែមាន​នៅក្នុង​ខ្លួន​។

២. គ្មានអ្វី​ដាក់ខ្លួន​ជាការ​ងារ​លាង​បង្គន់​ឱ្យគេ​នោះឡើយ​
​    ​ពួកគេ​ជាម​នុស្ស​ចេះ​ដាក់ខ្លួន​បំផុត ជាពិសេស​ការងារ​ជា​អ្នក​អនាម័យ ឬ​ជួនកាល​អ្នករត់​តុ ដែល​ពេលខ្លះ​ត្រូវ​ថៅកែ​បញ្ជា​ឱ្យជួយ​លាង​បង្គន់​ម្តងម្កាល​ថែមទៀត​។ ច​រិ​ក​លក្ខណៈ​ពូកែ​ដាក់ខ្លួន​បែបនេះ​ក៏​ឃើញ​មាន​ចំពោះ​បុគ្គល​ជោគជ័យ​ដែរ​។

៣.  ពួកគេ​ចេះ​ប្រើ​ស្នាមញញឹម​បែប​ធម្មជាតិ​ដាក់​ចំពោះ​មនុស្ស​គ្រប់គ្នា​
​    ​ការងារ​ជា​អ្នករត់​តុ ឬ​អ្នក​ទទួលភ្ញៀវ​គឺ​សុទ្ធតែ​តម្រូវឱ្យ​ចេះ​ញញឹម​រួសរាយ​រាក់ទាក់​។ ដោយហេតុ​នេះហើយ ពួកគេ​តែងតែ​ទម្លាប់​បាន​នឹង​ការ​ញញឹម​រាក់ទាក់​ទៅកាន់​មនុស្ស​ទាំងឡាយ ដែល​ពួកគេ​បាន​ជួប​ប្រាស្រ័យ​ទាក់ទង ហើយ​អ្នកលក់​ជោគជ័យ​ភាគច្រើន​ប្រើប្រាស់​ស្នាមញញឹម​នេះឯង​ដើម្បី​ទាក់ទាញ​ការលក់​ផលិតផល​ឱ្យ​កាន់តែ​ដាច់​។​

៤. ពួកគេ​ចេះ​ឱ្យ​តម្លៃ​ការងារ និង​តម្លៃ​របស់​អ្នកដទៃ​
​    ​អ្នកទទួល​ភ្ញៀវ​មិន​ថា​នៅ​សណ្ឋាគារ នៅ​ភោជនីយដ្ឋាន ឬ​នៅ​សាលារៀន​នោះទេ ពួកគេ​តែងតែ​ក្រោក​តាំងពីព្រឹក​ម៉ោង ៥ ដើម្បី​ត្រៀមខ្លួន​ចូលធ្វើការ​នៅ​ម៉ោង ៧ កន្លះ ដើម្បី​ធ្វើឱ្យ​ប្រាកដថា​ពួកគេ​នឹង​អាច​ស្វាគមន៍​មនុស្ស​គ្រប់គ្នា​ជាមួយនឹង​ស្នាមញញឹម​របស់​ពួកគេ​។ ការ​នេះ​បង្ហាញថា​ពួកគេ​ស្គាល់​ពី​តម្លៃ​ការងារ​របស់ខ្លួន ហើយក៏​ស្គា​ល់ពី​តម្លៃ​របស់​អ្នកដទៃ​ដែរ​។ ចំណុច​នេះ​ក៏មាន​ចំពោះ​មនុស្ស​ជោគជ័យ​ផងដែរ​។

​    ​ចំណុច​ទាំង ៤ ខាងលើនេះ​គ្រាន់តែ​ជា​ទស្សនាទាន​ដែល​បាន​ដកស្រង់​ចេញពី​អត្ថបទ​បរទេស​តែប៉ុណ្ណោះ ធាតុពិត​ជាក់ស្តែង បុគ្គល​ខ្លះ​ទទួលបាន​ទទួលជោគជ័យ​ដោយសារតែ​វង្ស​ត្រកូល​ពួកគេ​ជាមាន​ស្រាប់ ឬ​រីឯ​អ្នក​ខ្លះទៀត​ចាប់ផ្តើម​ជោគជ័យ​ចេញពី​ការងារ​ល្អ​ស្រាប់ ដែល​ប្រឹងប្រែង​បាន​ពី​សមត្ថភាព​ពិត​របស់​ពួកគេ​។ ហើយ​បើទោះបីជា​ធ្លាប់មាន​ប្រវត្តិ​ធ្វើការ​តូច​ទាប តែបើ​គ្មាន​មហិច្ឆតា​ខ្ពស់​ក៏​មិនអាច​ជោគជ័យ​បានដែរ​។ ចុះ​អ្នក​រាល់គ្នា​វិញ​យល់​យ៉ាងណាដែរ​?

សេដ្ឋី​លើ​លោក​ដែល​ធ្លាប់មាន​ប្រវត្តិ​តោកយ៉ាក​ពី​ដើមទី​ផ្សេងទៀត​

adverise with khmeread

មតិយោបល់