adverise with khmeread Untitled 1

តារាភាពយន្ត Idris Elba ត្រៀមខ្លួនឡើងសង្វៀនប្រដាល់បែបអាជីពជាលើកដំបូង

          Idris Elba ជិតនឹងបង្ហាញមុខ​នៅលើ​សង្វៀន​ប្រដាល់​សេរីបែប​អាជីព​ជា​លើក​ដំបូង​ហើយ​ បន្ទាប់ពី​បាន​ចំណាយ​ពេល​មួយ​រយៈ​ចូល​ហ្វឹកហាត់​ប្រដាល់​សេរី​នៅ​ប្រទេសថៃ។

          តារាភាព​យន្ត​អង់គ្លេស​ ​ដែល​សម្តែង​ក្នុងរឿង The Wire និង​រឿង Luther រូបនេះកំពុង​ហ្វឹកហាត់​ ដើម្បី​ប្រែក្លាយ​ជា​កីឡាករ​អាជីព​ ដែល​ជា​ផ្នែក​មួយ​នៃ​កា​រ​ថតភាព​យន្តឯកសា​រ​របស់ Discovery Channel ។

          ភាព​យន្ត​ឯក​សា​រដែលមាន​បីវគ្គនេះមាន​ចំណងជើងថា “Idris Elba: Fighter” ។​ Idris Elba វ័យ​៤៤​ឆ្នាំ​បាន​ធ្វើ​ដំណើរ​ជុំវិញ​ពិភព​លោក​ដើម្បីព្យាយាម​សិក្សា​អំពី​សិល្បៈ​ក្បាច់គុន​សេរី ​ដែល​គ្រោងនឹង​ឡើង​សង្វៀន​ផ្លូវ​ការ​នៅ​ក្នុង​ខែ​តុលានេះ។

          តារាភាព​យន្ត​រូបនេះ​ត្រូវ​បាន​គេ​ឃើញ​ធ្វើការ​ហ្វឹកហាត់​ជា​មួយ​កីឡាករ​ជើង​ខ្លាំងប្រដាល់សេរី Buakaw Banchamek និង​ការហ្វឹកហាត់លើក​ទម្ងន់​ផងដែរ។

          ភាព​យន្ត​ឯកសារ​នេះគ្រោងចាក់បញ្ចាំង​នៅ​ឆ្នាំ​ក្រោយ ហើយ Elba បាន​បង្ហាញពី​បំណង​ចង់សម្រេចក្តីសុបិន​របស់ខ្លួន​ដែល​ចង់ក្លាយជា​អ្នក​ប្រដាល់​អាជីព។

          Elba បាន​និយាយថា “​វាគឺជា​មហិច្ឆតា​ក្នុងឆាក​ជីវិត​របស់ខ្ញុំ​ដែល​ចង់ក្លាយ​ជា​អ្នកប្រដាល់អាជីព។ ការ​ឈាន​ជើង​ចូល​សង្វៀន​ប្រដាល់ គឺជាការ​ធ្វើ​តេស្ត​មួយ​ទៀត​លើ​សមត្ថភាព​ខ្លួនឯង ដែល​ចង់សាកល្បងយូរ​មកហើយ​”៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់