adverise with khmeread 1

Gareth Bale របូតសក់បួងរបស់ខ្លួនសោះ ផ្អើលមួយពិភពលោក

    ​ជំហាន​វែង​របស់ Gareth Bale ជាមួយនឹង​បាល់​នៅ​នឹង​ជើង ជាធម្មតា​នឹងធ្វើ​ឱ្យ​ហ្វូង​អ្នកទស្សនា​អង្គុយ​ដង្ហក់ ដោយសារ​ជំហាន​មួយៗ​មើលទៅ​លឿន​សឹង​ក្រឡេក​តាម​មិនទាន់ ប៉ុន្តែ​សក់​របស់គាត់​ក៏បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ប្រិយមិត្ត​នៅឯ​ទឹកដី Cardiff City Stadium និង​អ្នក​អង្គុយ​ទស្សនា​នៅមុខ​កញ្ចក់​ទូរទស្សន៍​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ មិន​ចាញ់​ជំហាន​របស់គាត់​នោះឡើយ ។​

​    ​ក្រុមបាល់ទាត់​អន្តរជាតិ​វែ​ល បានទទួល​លទ្ធផល​ដ៏​គួរឱ្យ​ខកចិត្ត​ដោយ​បញ្ចប់ ១-១ ជាមួយ​ហ្ស​ក​ហ្ស៊ី អំឡុង​ពេលដែល  សក់​របស់ Bale ធ្លាក់​ចេញពី​ម៉ូត​បួង​ឡើងលើ​ដ៏​ល្បី​របស់គាត់​។​

​    ​អំឡុងពេល​ដែលមាន​ស្នូរ​សាទរ​ពី​ហ្វូង​អ្នកគាំទ្រ ខណៈដែល​គាត់​បាន​ទម្លាក់​សក់​របស់គាត់​ចុះ​នៅ​ពីក្រោយ​ខ្នង វា​បានបង្ហាញ​ពី​ប្រវែង​សក់​ដ៏​វែង​របស់គាត់​ដែល​យើង​មិន​ធ្លាប់​បានដឹង​ពីមុនមក​នោះឡើយ​។​

​    ​Bale មើលទៅ​ហាក់ដូចជា​គាត់​កំពុងធ្វើការ​សម្តែង​សាកល្បង​សម្រាប់​តួនាទី​ផ្សាយពាណិជ្ជកម្ម​ស​ម្រា​ប់​ផលិតផល​សាប៊ូកក់សក់​អ៊ីចឹង មុនពេល​ដែលរ​ករប​ស់​ចង់​សក់​បាន​ដូចដើម​ឡើងវិញ​៕​

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់