adverise with khmeread 1

ក្រុមអ្នកចាំទី Norwich អួតក្បាច់ហ្វឹកហាត់ដ៏អស្ចារ្យមិនធ្លាប់ឃើញពីមុនមក

    ​អ្នកចាំទី គឺជា​ទីតាំង​មួយ​ដែល​មិន​ស្ថិតក្នុង​ចិត្ត​របស់​អ្នក​ស្រឡាញ់​វិស័យ​កីឡាបាល់ទាត់​បុរសៗ​ភាគច្រើន​នោះឡើយ​។​

​    ​បុរស​ភាគច្រើន​តែងតែ​ចង់​មាន​អំឡុងពេល​ដ៏​រុងរឿង​រត់​លើ​ទីលាន ហើយ​ពួកគេ​នឹង​ជ្រើសរើស​តួនាទី​ជា​ខ្សែប្រយុទ្ធ រហូតដល់​ពួកគេ​ដឹងថា​ពួកគេ​មិនមាន​សម្ថ​ភាព​ទៅលើ​តួនាទី​មួយ​នោះ ហើយ​ពួកគេ​នឹង​ដោះស្រាយ​ជ្រើស​រើសយក​តំណែង​ជា​ខ្សែបម្រើ​កណ្តាល​ឬ​ការពារ​ជំនួស​មកវិញ​។​

​    ​មិន​ថា​មាន​អ្វី​កើតឡើង​នោះឡើយ កីឡាករ​ទាំងអស់​នឹង​មិន​សុខចិត្ត​មកឈរ​ចាំទី​នោះឡើយ​។​

​    ​ប៉ុន្តែ​រឿង​ទាំងនោះ​អាច​ផ្លាស់ប្តូរ ពេល​ឃើញ​វីដេអូ​ខាងក្រោម​នេះ​។​

​    ​វីដេអូ​មួយ​នេះ​បានបង្ហាញ​ពី​សកម្មភាព​របស់​អ្នកចាំទី​របស់ Norwich City បួន​នាក់ កំពុង​លេង​កីឡា "Spikeball" ហើយ​វា​មើលទៅ​ហាក់ដូច​ជាមាន​ភាព​រីក​រាយ​ខ្លាំង​ជាង​រត់​ប្រសាច​លើ​ទីលាន​ទៅទៀត​។ ទោះយ៉ាងណា ទាំងនេះ​គ្រាន់​ជា​សកម្មភាព​ហ្វឹកហាត់​ដ៏​ពិសេស​របស់ Norwich ប៉ុណ្ណោះ​៕

 

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់