adverise with khmeread Cuwlnamwcaalbph

Galatasaray ពិតជាអស្ចារ្យណាស់ ហ៊ានផ្តល់ឱកាសដល់កីឡាករអាយុ ១៤ ឆ្នាំលេងក្នុងឈុតធំរបស់ខ្លួន

    ​Galatasaray បាន​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​កាលពី​យប់​ថ្ងៃ​សៅរ៍​សប្តាហ៍​កន្លងទៅ ពេលដែល​ពួកគេ​បានផ្តល់​ឱកាស​ឱ្យ​កីឡាករ​វ័យ ១៤​ឆ្នាំ Mustafi Kapi បង្ហាញខ្លួន​នៅក្នុង​ឈុត​ធំ​របស់​ក្លឹប​ជា​លើកដំបូង​។​

​    ​ម្ចាស់​ជើងឯក​លី​ក​កំពូល​តួ​ក​គី Super Liga ២០​សម័យកាល​មួយ​នេះ បានធ្វើ​ការប្រកួត​មិត្តភាព​ក្នុងប្រទេស​ប៊ុលហ្គារី​ដែល​ប៉ះ​ជាមួយ​ក្រុម Levski Sofia ដើម្បី​រក្សា​ទម្រង់​របស់​ពួកគេ អំឡុង​ការឈប់​សម្រាក​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​អន្តរជាតិ​។​

​    ​ហើយ​នៅក្នុង​នាទី ៨៩ Kapi ត្រូវបាន​ផ្តល់ឱកាស​ដ៏​ពិ​សេសមួយ​ជាមួយនឹង​ឈុត​ដំបូង ពេលដែល​អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​ហូ​ឡង់​លោក Jan Olde Riekerink បាន​ដឹក​ដៃ​គាត់​ឱ្យ​ស្គាល់​រសជាតិ​នៃ​ជម្រើស​មួយ​នេះ​។​

​    ​វា​អាច​គ្រាន់តែ​ជា​តួនាទី​តែមួយ​ភ្លែត​ពិតមែន ប៉ុន្តែ​អ្វីដែល​ពិសេស​គឺ​ត្រង់​ថា រូបគេ​បង្ហាញមុខ​ផ្លូវការ​ក្នុងនាម​ជា​ក្មេង​ដែល​កើត​ក្នុង​ឆ្នាំ ២០០២៕

 

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់