1

Paul Pogba លេងបាល់ប៉ុន្មាននេះមិនសូវបានល្អ តែក្បាច់រាំល្អហួសថ្លែង

​    ​ពិភពលោក​នេះ​ហាក់​លែង​ដើរ​ទៅមុខ បើ Paul Pogba មិនបាន​បង្ហោះ​វីដេអូ​ផ្ទាល់ខ្លួន​របស់គាត់​បាន​មួយថ្ងៃ​នោះ​។​

​    ​តារាបាល់ទាត់​តម្លៃ​ខ្លួន ៨៩​លាន​ផោន​ថ្លៃ​ដាច់​គេ​ក្នុង​ពិភពលោក​នាពេល​បច្ចុប្បន្ន​រូបនេះ ជាក់ស្តែង​បានបញ្ជាក់​ប្រាប់​ទៅកាន់​អ្នក​គ្រប់គ្នា​យ៉ាងច្បាស់​ឱ្យដឹងពី​ថា​តើ​គាត់​កំពុង​រីករាយ​ខ្លាំង​កម្រិតណា​នៅពេល​បច្ចុប្បន្ននេះ​។​

​    ​យើង​អាច​ស្រមៃ​ថា មនុស្ស​មួយចំនួន​កំពុង​ចាប់ផ្តើម​បដិសេធ​ជាមួយនឹង​អាកប្បកិរិយា​ក្រ​ម៉ិច​ក្រមើម​របស់គាត់ ប៉ុន្តែ​ប្រហែល​ដូចជា​មិន​ច្រើនជាង​មិត្ត​រួម​ក្រុមបាល់ទាត់​អន្តរជាតិ​បារាំ​របស់គាត់​នោះទេ​។​

​    ​នៅក្នុង​វីដេអូ​ខាងក្រោម​នេះ គេ​ឃើញ Pogba កំពុងធ្វើដំណើរ​នៅលើ​យន្តហោះ​មួយ ដើម្បី​ឆ្ពោះ​ដំណើរ​ទៅកាន់​ប្រទេស​ហូ​ឡង់​សម្រាប់​ការប្រកួត​ជម្រុះ​បាល់ទាត់​ពិភពលោក 2018 World Cup បន្ទាប់​របស់​បារាំង​។​

​    ​ជាក់ស្តែង​នៅក្នុង​អារម្មណ៍​ដ៏​រំភើប​មួយ​នេះ តារាបាល់ទាត់​វ័យ ២៣​ឆ្នាំ​រូបនេះ បាន​បើក​សំឡេង​ចម្រៀង​ខ្លាំង និង​រាំ​ចាក់​ក្បាច់​ដ៏​អស្ចារ្យ​របស់គាត់​។​

​    ​ប៉ុន្តែ​ទោះបីជា ដៃ​របស់ Pogba បានលើកឡើង​ទៅលើ​មេឃ ហាក់ដូចជា​គាត់​គ្រាន់តែ​មិន​ខ្វល់​ពី​ការប្រកួត​មួយ​នេះ មិនមាន​នរណាម្នាក់​ប​ង្ហា​ញ​ការយកចិត្តទុកដាក់​មួ​យ​ចំនួន​ជាមួយនឹង​សកម្មភាព​របស់គាត់​នោះឡើយ​៕
​    ​

ប្រភព៖ Mirror

មតិយោបល់