adverise with khmeread Ad222025342mandatory credit

គ្រោះ​កំណាច​មួយ ពិភព​ពីរ​ផ្សេងគ្នា​! នេះ​ជា​ទិដ្ឋភាព​ប្រៀបធៀប​ក្រោយ​ព្យុះ Matthew វាយ​នៅ​ផ្លរីដា និង ហៃ​ទី​

    ​ព្យុះ Matthew បាន​វាយប្រហារ​តាមផ្លូវ​តាំងពី​តំបន់​កា​រ៉ា​អ៊ី​ព​រហូតដល់​ឆ្នេរសមុទ្រ​ភាគ​ខាងកើត​សហរដ្ឋអាមេរិក​។​

​    ​នៅ ហៃ​ទី ប៉ា​ហា​ម៉ា ផ្លរីដា និង​រដ្ឋ​ផ្សេងទៀត​ព្យុះ​នេះ​បាន​បន្សល់​នូវ​ការបំផ្លិចបំផ្លាញ ដែល​បញ្ជាក់​ពី​សក្ដានុពល​នៃ​អំណាច​បំផ្លិចបំផ្លាញ​របស់​បិតា​ធម្មតា​យ៉ាងណា​។​

​    ​ប៉ុន្ដែ​ហៃ​ទី​ធ្លាប់​ត្រូវបាន​វាយប្រហារ​ដោយ​គ្រោះ​រញ្ជួយ​ដី​ក្នុង​ឆ្នាំ ២០១០ មុនពេល​ព្យុះ​ល្បឿន ១៤៥ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​នេះ​វាយប្រហារ និង​បង្ក​ជា​ជំនន់​កាលពី​ថ្ងៃ​អង្គារ​សប្ដាហ៍​មុន​។​

​    ​ហើយ​កាលពី​ថ្ងៃអាទិត្យ សេចក្ដីប្រកាស​ជា​បណ្ដោះអាសន្ន​មាន​មនុស្ស​ស្លាប់​ជិត ៩០០ នាក់​នៅ​តំបន់​កា​រ៉ា​អ៊ី​ព​ទាំងមូល​ធៀប​នឹង​អាមេរិក​គឺមាន​តែ ១៥ នាក់​ប៉ុណ្ណោះ​។​

​    ​ដោយឡែក​យ៉ាងហោចណាស់​មនុស្ស ៦ ម៉ឺន​អត់​ផ្ទះ​សំ​បែក​ស្នាក់នៅ និង​ផ្ទុះ​ជំងឺ​អាសន្នរោគ ខណៈដែល​មនុស្ស​មួយចំនួន​សម្រុកចូល​ម​ន្ទីរ​ពេទ្យ​ដើម្បី​ព្យាបាល​ឆ្អឹង​បាក់​ដោយ​ព្យុះ​។​

​    ​អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​បំផុត​គឺថា ក្រោយ​ព្យុះ​កំណាច​នេះ​វាយប្រហារ ពិភព​ពីរ​ផ្សេងគ្នា​បាន​លេចឡើង គឺ​រវាង​ផ្លរីដា និង ហៃ​ទី​។ សូម​មើល​រូបភាព​ប្រៀបធៀប​ដូចខាងក្រោម ថា​តើ​ពិភព​ទាំងពីរ​នេះ​ខុសគ្នា​យ៉ាងណា ក្រោយ Matthew វាយប្រហារ​៕ 

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់