adverise with khmeread 1

ខ្សែការពារ Kostas Manolas៖ Messi ជាខ្សែប្រយុទ្ធខ្លាំងលំដាប់ទី ៥ ប៉ុណ្ណោះដែលរូបខ្ញុំធ្លាប់ជួបប្រទះ

    ​ខ្សែការពារ​កណ្តាល​រប​ស់​ក្រុម AS Roma កីឡាករ Kostas Manolas ចេញមុខ​តតាំង​ជាមួយ​តារា​ឆ្នើម​មួយចំនួន​ក្នុង​តំបន់​អឺរ៉ុប​ក្នុង​អាជីព​របស់គាត់ ហើយ​អ្វីដែល​គួរឱ្យភ្ញាក់ផ្អើល​បំផុត​នោះ គឺប្រធាន​ក្រុម​តារាបាល់ទាត់​អន្តរជាតិ​អា​ហ្ស​ង់​ទីន​មិន​ស្ថិតនៅក្នុង​កំពូល​តារាង​របស់គាត់​នោះឡើយ​។​

​    ​Manolas បានដាក់​ចំណាត់ថ្នាក់ Lionel Messi ក្នុងនាម​ជា​ខ្សែប្រយុទ្ធ​ឆ្នើម​ជាងគេ​បំផុត​ស្ថិត​នៅត្រឹម​ចំណាត់ថ្នាក់​ទី​ប្រាំ​ប៉ុណ្ណោះ ដែល​គាត់​បាន​ប្រឈម​ជាមួយ​ក្នុង​មួយ​អាជីព​ជា​ខ្សែការពារ​កណ្តាល​របស់​គាត់​។​

​    ​ពេលដែល​ត្រូវបាន​គេ​ចោទសួរ​ក្នុង​បញ្ជី​កំពូល​កីឡាករ​ប្រាំ​នាក់ ដែល​គាត់​ធ្លាប់​ប៉ះ​ជាមួយ Manolas បានប្រកាស​ឈ្មោះ Zlatan Ibrahimovic, Luis Suarez, Karim Benzema និង Cristiano Ronaldo នៅ​ពីមុខ​ប្រធាន​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​។​

​    ​Manolas បាន​ពន្យល់​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​វេ​ប​សាយ​ផ្លូវការ​របស់ Roma ថា "​គាត់​មិនមែនជា​កីឡាករ​អស្ចារ្យ​អី​នោះទេ ដូច្នេះ​ខ្ញុំ​មិនសូវ​លេង​បិត​អី​ខ្លាំង​ណាស់ណា​ទេ ហើយ​វា​គឺ​ប្រហែលជា​រឿង​មួយគត់​នៃ​ហេតុផល​ទាំងនោះ ដែល​ខ្ញុំ​បានដាក់​គាត់​ស្ថិតនៅក្នុង​ចំណាត់ថ្នាក់​ទី​ប្រាំ​ក្នុង​បញ្ជី​មួយ​នេះ​"​។​

​    ​"​ប៉ុន្តែ​ល្បឿន​របស់គាត់​ដែល​ឆ្លងកាត់​គូប្រកួត ដូចជា​គ្រាប់​ប៊ូល​លីង​អ៊ីចឹង ហើយ​នៅ​ចំពោះមុខ​ទី គាត់​តែងតែ​ដឹង​ពី​រឿង​ដ៏​ត្រឹមត្រូវ​ដើម្បី​ធ្វើ​វា ថា​តើ​វា​គួរ​នឹង​ស៊ុត ឬក៏​ប៉ះ​ទៅដល់​មិត្ត​រួម​ក្រុម​ដទៃទៀត​ដែល​មិនមាន​អ្នក​បិទ​។ គាត់​តែងតែ​ស្វែង​រកបាន​វិធី​ពិសេសៗ​"​។​

​    ​Manolas បាន​ពិពណ៌នា​លម្អិត​ទៅលើ​ខ្សែប្រយុទ្ធ​ដទៃទៀត​ដែល​គាត់​បានជ្រើសរើស ដែលជា​ខ្សែប្រយុទ្ធ​ដែល​គាត់​ពិបាក​បិទ​បំផុត​។​

​    ​តារាបាល់ទាត់​វ័យ ២៥​ឆ្នាំ​រូបនេះ បាន​បញ្ជាក់ថា "Ibra គឺជា​កម្លាំង​ពី​ធម្មជាតិ​មួយ អ្នក​មិនអាច​ចាប់គាត់​ជាប់​ទេ​អំឡុង​ការប្រកួត ដោយសារតែ​គាត់​មាន​កាយសម្បទា​ដ៏​អស្ចារ្យ​"​។​

​    ​"​ខ្ញុំ​បាន​ប្រឈមមុខ​ជាមួយ Suarez ក្នុងឆ្នាំនេះ ក្នុង​ដំណើរ​ប្រជែង​ពាន Champions League ២០១៥-១៦ ក្នុងជំនួប​ជាមួយ Barcelona ។ គាត់​គឺជា​មនុស្ស​ម្នាក់ ដែល​ចង់​ស៊ុត​បញ្ចូល​ទី ហើយ​ដែល​តែង​មើលឃើញ​គោលដៅ​។ គាត់​គឺ​ពិតជា​សាហាវ​"​។​

​    ​"Benzema ក៏​ជា​គូប្រជែង​ដ៏​លំបាក​ម្នាក់​ផងដែរ​។ គាត់​គឺ​ពិតជា​ជោគជ័យ ដោយសារតែ​គាត់​មាន​កាយសម្បទា​ខ្លាំង និង​បច្ចេកទេស​ខ្ពស់​។ ពេលដែល​កាយសម្បទា និង​គុណភាព​មក​ជាមួយគ្នា វា​គឺ​មិន​ងាយស្រួល​នោះទេ​ដើម្បី​រក​ចម្លើយ​សម្រាប់​ខ្សែការពារ​របស់​យើង​"​។​

​    ​"Ronaldo គឺជា​បាតុភូត​មួយ​។ គាត់​មាន​អ្វី​គ្រប់យ៉ាង បណ្តើ​របាល់ ដែល​ដឹង​ពី​កន្លែង​ដែល​អាច​ស៊ុត​បញ្ចូល​ទី​បាន ហើយ​គាត់​មាន​កម្លាំងកាយ​រឹងមាំ​ផងដែរ​។ អំឡុង​ការប្រកួត​ជាមួយនឹង Real Madrid កាលពី​ឆ្នាំមុន គាត់​មានឱកាស​ពីរលើក​ទាំង​នៅ​ទឹកដី និង​ក្រៅ​ទឹកដី គាត់​បាន​ស៊ុត​បញ្ចូល​ទី​ទាំងពីរ​ជើង​។ ពិតជា​សាហាវ​"៕

 

adverise with khmeread
ប្រភព៖ Goal

មតិយោបល់