ប្រវត្តិសាស្ត្របានកើតឡើងក្នុងប្រទេសអ៊ីតាលីកាលពីសប្តាហ៍មុននេះ ខណៈដែលខ្សែប្រយុទ្ធក្រុម Vicenza កីឡាករ Cristian Galano ទទួលបានកាតពណ៌បៃតងដំបូងគេបំផុតរបស់ក្របខ័ណ្ឌអ៊ីតាលី Serie B សម្រាប់ជារង្វាន់ចំពោះការលេងត្រឹមត្រូវ។
មន្ត្រីអនុវត្តន៍ច្បាប់បានធ្វើសេចក្តីថ្លែងការណ៍សម្រាប់លីកលំដាប់ទីពីរអ៊ីតាលីបានថា គម្រោងនេះនឹងចាប់ផ្តើមនៅរដូវកាលថ្មីនេះ ហើយបានបញ្ជាក់ថា កីឡាករដែលទទួលបានកាតពណ៌បៃតងច្រើនជាងគេនៅចុងបញ្ចប់រដូវកាល នឹងទទួលបានរង្វាន់លើកទឹកចិត្ត។
កាលពីថ្ងៃអង្គារសប្តាហ៍មុន គឺជាលើកដំបូងគេបំផុតនៃគោលការណ៍ថ្មីនេះដែលបានស្ថិតនៅក្នុងសកម្មភាព ពេលដែល Galano បានទទួលស្គាល់ថា ខ្សែការពាររបស់ Virtus Entella មិនបានប៉ះបាល់នោះឡើយ ពេលដែលអាជ្ញាកណ្តាលលោក Marco Mainardi បានសម្រេចផ្តល់បាល់ពិន័យលើកពីជ្រុងមិនត្រឹមត្រូវនោះ៕
@lega_b @vicenzacalcio verdissimo Italy!)
— John Suhoy (@JohnSuhoy) October 9, 2016
