adverise with khmeread Untitled 1

បុរស​ម្នាក់នេះ​បរិច្ចាគ​មេជី​វិត​ឥតគិតថ្លៃ ៤ ឆ្នាំ "​ជួយ​ស្ត្រី​បង្កើតកូន​បាន ១០០ នាក់​"

    ​ម្ចាស់ជំនួយ​មេជី​វិត​ឈ្មោល​អះអាងថា គាត់​អាចបង្កើត​ក្មេង​បាន ១០០ នាក់​ក្នុង​រយៈពេល ៤ ឆ្នាំ​ដោយ​ផ្ដល់នូវ​សេវា​បរិច្ចាគ​មេជី​វិត​ឥតគិតថ្លៃ​របស់គាត់​នៅលើ Facebook​។​

​    ​លោក Matt Stone វ័យ ៣៧ ឆ្នាំ មកពី​រដ្ឋ North Carolina ប្រទេស​អាមេរិក​បាន​លាត​ត្រដាង​ថា គាត់​ត្រូវបាន​មនុស្ស ១០ នាក់​ទាក់ទង​ក្នុង​មួយថ្ងៃ​តាមរយៈ​បណ្ដាញ​សង្គម ដើម្បី​ស្វែងរក​សេវាកម្ម​របស់លោក​។​

​    ​បទពិសោធន៍​ដំបូង​ក្នុងការ​បរិច្ចាគ​មេជី​វិត​ឈ្មោល​លើ​ពិភពលោក​របស់គាត់​គឺមាន​រយៈពេល​ប្រហែលជា ១០ ឆ្នាំ​មកហើយ នៅពេលដែល​គាត់​បានធ្វើ​ការងារ​បណ្តោះ​អាសន្ន​សម្រាប់​ធនាគារ​មេជី​វិត​។​

​    ​រយៈពេល ៤ ឆ្នាំ​មកនេះ គាត់​បានចាប់ផ្ដើម​បង្កើត​ទំព័រ Facebook របស់គាត់​ឈ្មោះ Matt Stone (Shipping Donor) ជា​កន្លែង​ដែល​គាត់​បរិច្ចាគ​មេជី​វិត​ឈ្មោល​របស់គាត់​ទៅ​ប្ដី​ប្រពន្ធ និង​ស្ត្រី​នៅ​លីវ ប្រសិនបើ​ពួកគេ​ជាប់​ដំណើរការ​វាយតម្លៃ​រប​ស់គា​ត់​។ 

​    ​ក្នុង​សំណួរ​របស់គាត់ គាត់​បាន​សួរ​អំពី​ជីវប្រវត្តិ ចំណូល និង​ឆែក​មើលថា​តើ​ទំនាក់ទំនង​របស់​ពួកគេ​នៅលើ​អន​ឡាញ​យ៉ាងដូចម្ដេចខ្លះ ដើម្បី​ប្រាកដថា​កូន​នោះ​កើតមក​ក្នុង​គ្រួសារ​ដ៏​រីករាយ​មួយ​។​

​    ​គាត់​ក៏បាន​អះអាងថា​ជួយ​មនុស្ស ៨ នាក់​ឡើង​ក្នុង​មួយ​សប្ដាហ៍ និង​ស្ត្រី​យ៉ាងហោចណាស់ ២០ នាក់​បច្ចុប្បន្នកំពុង​បីកូន​។​

​    ​ការ​ណាត់ជួប គាត់​បាន​ស្គាល់​ក្មេង​យ៉ាងហោចណាស់ ៧០ នាក់ ប៉ុន្ដែ​គាត់​ជឿថា​វា​អាច​នឹង​ច្រើនជាង ១០០ នាក់ ព្រោះ​ស្ត្រី​ខ្លះទៀត​មិនបាន​រាយការណ៍​អំពី​ការ​ពរ​ពោះ​ជោគជ័យ​របស់ខ្លួន​ទេ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់