adverise with khmeread Index

ឃាត់បុរសម្នាក់ពីបទឃាតកម្មគិតទុកជាមុន

    ក្រចេះ ៖ បុរស​ម្នាក់​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​គិត​ទុ​កជាមុន ត្រូវបាន​ប៉ូលិស​ខេត្តក្រចេះ​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​៩​កន្លះ​ព្រឹក​ថ្ងៃទី​១១​មករា​ឆ្នាំ​២០១៦​តាម​ដីកា​តុលាការ រួច​បញ្ជូនទៅ​ដាក់ពន្ធនាគារ​តែម្តង​។​
   ប៉ូលិស​និយាយថា កម្លាំង​ជំនាញ​ការិយាល័យ​កណ្តាល​នគរបាល​ព្រហ្មទណ្ឌ​ខេត្តក្រចេះ​ទទួលបញ្ជា​ពី​ព្រះរាជអាជ្ញារង ហាក់ ហន់​និង លោកស្រី​ចៅក្រម​ស៊ើប សួរ គឹម សុគន្ធា​បាន​នាំខ្លួន​ជនសង្ស័យ​ឈ្មោះ​មុំ នី​អាយុ​៥៣ ឆ្នាំ ភេទ ប្រុស បច្ចុប្បន្ន​រស់នៅ ភូមិ​ឈើទាល​ភ្លោះ​ក្រោម ឃុំ​ព្រែក​សា​ម៉ាន់ ស្រុក​ឆ្លូង ខេត្តក្រចេះ ពាក់ព័ន្ធ​ករណី​ឃាតកម្ម​គិតទុក​ជាមុន នៅ​ភូមិ​ឈើទាល​ភ្លោះ​លើ​ឃុំ​កញ្ជរ ស្រុក​ឆ្លូង ខេត្តក្រចេះ ។​
    បច្ចុប្បន្ន​ចៅក្រម​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ខេត្តក្រចេះ​នា​ថ្ងៃ​ដដែល ៕​

adverise with khmeread

មតិយោបល់