adverise with khmeread Untitled 1

ប្តីថៃអារកប្រពន្ធខ្មែរនៅចំពោះមុខកូន រួចសម្លាប់ខ្លួនតាមក្រោយ

    ​ប្រទេស​ថៃ ៖ ស្ត្រី​រងគ្រោះ​ម្នាក់ ដែលជា​ជនជាតិខ្មែរ រស់នៅក្នុង​ខេត្តបាត់ដំបង ត្រូវបានស្វាមី​ដែលជា​ជនជាតិ​ថៃ អារ ក​​ សម្លាប់ ក្នុង​ថ្លុកឈាម  រួច​គេ​ក៏បាន​អារ ក​ខ្លួនឯង ស្លាប់តាម​គ្នា​ដែរ ដោយហេតុ​ការណ៍​នេះ​គឺ​ពួកគេ​បានធ្វើ​ឡើង​នៅ​ចំពោះមុខ​ភ្នែក​របស់​កូនស្រី ខ្លួនឯង ខណៈដែល​ស្វាមី​បា​នស៊ើ​ប​ដឹងថា ភរិយា​របស់ខ្លួន​លប​លួច​មាន​សា​ហាយ​ស្មន់ ជាមួយនឹង​ប្រុស​ថ្មី។ 

    យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​ថៃ​បាន​បញ្ជាក់ថា នៅ​ល្ងាច​ថ្ងៃទី៨  ខែតុលា​ ឆ្នាំ​២០១៦ គឺ​លោក ថា​វី សារី​អ៊ួ​ន មេភូមិ​៣ បាន​រាយ​ការ​ទៅ​សមត្ថកិច្ច​ថា មាន​ករណី​ឃាតកម្ម​មួយ​បាន​កើតឡើង​ក្នុង​លំនៅដ្ឋាន​មួយកន្លែង ក្នុងភូមិ​របស់លោក ដែល​ស្ថិត ក្នុង​ឃុំ​ឆ​ង​គុំ ស្រុក​វ​ឌ្ឍ​នាណា​ខន  ខេត្ត​ស្រះកែវ  ប្រទេស​ថៃ។​

     លោក​មេភូមិ​៣ បាន​លើកឡើងថា កាលពី​ថ្ងៃទី​៥ ខែតុលា មាន​ប្រជាពលរដ្ឋ​ម្នាក់​ ឈ្មោះ រិ​ន តេ​ជៈ ភេទ​ស្រី អាយុ​៣៩​ឆ្នាំ ដែលជា​ជនជាតិខ្មែរ​រស់នៅ​ខេត្តបាត់ដំបង​ ហើយ​បានមក​រស់នៅ​ក្នុងភូមិ​នេះ​អស់​រយៈពេល​ជាង​១០​ឆ្នាំ មកហើយ ដោយសារតែ​នាង បាន​ស្វាមី​ជា​ជនជាតិ​ថៃ នៅក្នុង​តំបន់​នេះ  គឺ​នាង​បានមក​ប្តឹង​ថា រូបនាង​ត្រូវបាន​ស្វាមី​វាយ​ធ្វើបាប​ស្ទើរតែ​រៀងរាល់ថ្ងៃ នៅពេលដែល​គេ​ត្រឡប់​មកពី​ធ្វើការ​វិញ​ម្តងៗ។ 

     លោក​មេភូមិ​បាន​បន្តថា ក្រោយមក​លោក​ក៏បាន​ហៅ​ស្វាមី​របស់​នាង​ឈ្មោះ ថា តេ​ជៈ​ អាយុ​៤៥​ឆ្នាំ មក​ណែនាំ និង​អប់រំ​ឱ្យ​បញ្ឈប់​នូវ​សកម្មភាព​ទាំងនេះ ព្រោះ​វា​ជា​អំពើ​ ហិង្សា​ក្នុង​គ្រួសារ​មួយ​ខុស​នឹង​ផ្លូវច្បាប់។ នៅពេល​នោះដែរ ឈ្មោះ ថា តេ​ជៈ ក៏​ទទួល​ស្គាល់​កំហុស​របស់ខ្លួន ដោយ​គេ​បាន​សន្យាថា នឹងមិន​ធ្វើបែបនេះ​តទៅទៀត​នោះឡើយ។ ដោយឡែក​ស្ត្រី​ជា​ម្តាយ​របស់​បុរស​ជា​ស្វាមី​ឈ្មោះ ច័ន្ទ តេ​ជៈ អាយុ​៧០​ឆ្នាំ បាន​និយាយថា កូនប្រុស​របស់គាត់​បា​ន​នារី​ខ្មែរ​ជា​ភរិយា​ជា​យូរ​មកហើយ រហូត​បានកូន​ពីរ​នាក់ ប្រុស​ម្នាក់ ស្រី​ម្នាក់ ដោយ​កាលពី​២​ថ្ងៃមុន កូនប្រុស​បាន​តេ​ទូរស័ព្ទ​មក​សួរសុខទុក្ខ​គាត់ និង​ប្រពន្ធ របស់​វា​ផងដែរ។ 

     ស្ត្រី​ជា​ម្តាយ​បាន​បន្តថា លុះ​នៅមុន​ពេល​កើតហេតុ កូនប្រុស​របស់គាត់​បា​ន​មកលេង​ផ្ទះ ដោយ​នៅពេល​នោះដែរ ក៏មាន​ការឈ្លោះប្រកែក​គ្នា​តមាត់​ទៅវិញទៅមក​យ៉ាងខ្លាំង​ផងដែរ ដែល​ខ្លឹមសារ​គឺ​កូនប្រុស​របស់គាត់​បាន​ចោទប្រកាន់​ប្រពន្ធ​​ថា លួច​ទៅ​ប្រព្រឹត្ត​អំពើ​ផិតក្បត់​ដោយមាន​ប្រុស​នៅ​ខាងក្រៅ ដោយ​រូបគាត់​បានត្រឹមតែ​អង្គុយ​ស្តាប់​ពី​ផ្ទះ​ទៅ​តែប៉ុណ្ណោះ ព្រោះ​ទោះបីជា​ហាមឃាត់​យ៉ាងណា​ក៏កូនមិន​ស្តាប់​ដែរ គឺមាន​តែ​កូនស្រី​របស់កូនគាត់​ម្នាក់​គត់ ដែល​នៅក្នុង​ផ្ទះ​នោះ​ជាមួយ​វា គឺ​នៅ​មើល​ឪពុក ម្តាយ​វា​ឈ្លោះ​គ្នា។

    រំពេច​នោះ​ក៏​ស្រាប់តែ​ឮ​កូនស្រី ដែលជា​ចៅ​របស់គាត់ បាន​ស្រែក​ឆោ​រ​ឡោ​ឡើង​យ៉ាងខ្លាំង ដោយ​នាង​រត់​ចេញមក​ខាងក្រៅ​ផ្ទះ​ព្រមទាំង​បាន​យំ​ស្រែក​ផងដែរ ធ្វើឱ្យមាន​ការភ្ញាក់ផ្អើល​ពី​សំណាក់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិតខាង ព្រមទាំង​លោក​មេភូមិ​ផងដែរ ដោយបាន​ចូលទៅ​មើល​គឺ​ឃើញ​ប្តី ប្រពន្ធ​ទាំងពីរ​នាក់​នេះ បាន​ដេក​ក្រាប​លើ​គ្នា​ពោរពេញ ដោយ​ឈាម​ជោគជាំ ហើយ​នៅក្នុង​ដៃស្តាំ​របស់​បុរស​ដែលជា​ស្វាមី​មាន​ក្តាប់​កាំបិត​ចុង​ស្រួច ប្រវែង​៤​តឹក​យ៉ាង​ណែន​ក្នុង​ដៃ​ផងដែរ។  

    ក្រោយពេល​សមត្ថកិច្ច​ក្រុម​តម្រួត​ចុះទៅ​ត្រួតពិនិត្យ ព្រមទាំង​បាន​ហៅ​សាក្សី​មួយចំនួន មក​សាកសួរ​ផង​នោះ គឺ​កូនស្រី​ច្បង​របស់​ជនរងគ្រោះ​ទាំងពីរ បាន​និយាយ​អំពី​សកម្មភាព របស់​ឪពុក ម្តាយ​នាងថា នៅពេលដែល​កំពុង​ឈ្លោះ​គ្នា​នោះ ស្រាប់តែ​ឪពុក​នាង​បាន​ស្ទុះ ទៅ​ច្របាច់ ក ម្តាយ​យ៉ាងខ្លាំង ហើយក៏​បាន​ទាញ​កូនកាំបិត​ចុង​ស្រួច​មក​អារ ក​ម្តាយ ដួល​ស្លាប់​ភ្លាម ទើប​គាត់​បាន​អារ ក​ខ្លួនឯង​តាម​ក្រោយ​ដែរ។ 

    ឯ​ប្រភព​ក្រៅផ្លូវការ​មួយចំនួនទៀត បាន​បង្ហើប​ឱ្យដឹងថា ការសម្លាប់​ប្រពន្ធ និង​សម្លាប់​ខ្លួនឯង​នេះ បន្ទាប់ពី​ស្វាមី បាន​ស៊ើប​ដឹងថា​ប្រពន្ធ​របស់ខ្លួន​មានការ​ផិតក្បត់ ទៅ​សា​ហាយ​ស្មន់​ជាមួយ​ប្រុស​ថ្មី ទើប​ឈានដល់​ការបង្កើត​ករណី​ឃាតកម្ម​នេះ​ឡើង។
    ក្រោយពេល​សមត្ថកិច្ច​ធ្វើការ​ត្រួតពិនិត្យ និង​ធ្វើ​កោសល្យវិច្ឆ័យ​គឺ​បាន​បញ្ជាក់ថា បំពង់ខ្យល់ នៃ​បំពង់ក របស់​ពួកគេ​ទាំងពីរ​នាក់​ប្តី ប្រពន្ធ  ស្ទើរតែ​ដាច់​ទៅហើយ​ដែល​ទទួលរង​នូវ ផ្លែកាំបិត​ដ៏​មុត​ស្រួច​នេះ ក្រោយមក​ក្រុមគ្រួសារ និង​សមត្ថកិច្ច​បាន​នាំយក​សព​ទៅ​តំកល់​ធ្វើបុណ្យ​នៅឯ​វត្ត​ក្នុងភូមិ​ខាងលើ ចំណែក​សព​ស្ត្រី​ជា​ភរិយា​ដែលជា​ជនជាតិខ្មែរ គេ​មិនទាន់ ដឹងថា​តើ​គេ​ត្រូវបញ្ជូន​មកកាន់​ខេត្តបាត់ដំបង ដើម្បី​ប្រគល់ឱ្យក្រុមគ្រួសារ ឬក៏​ត្រូវ​បូជា នៅក្នុង​ខេត្ត​ស្រះកែវ​នោះឡើយ​៕

adverise with khmeread

មតិយោបល់