adverise with khmeread 1

Donald Trump គំរាម​នៅ​ចំពោះមុខ​លោកស្រី Hillary Clinton ថាបើ​គាត់​ជាប់ឆ្នោត​គាត់​នឹង​អូ​សក​លោកស្រី​ចូល​គុក​ជាមិនខាន​

​    ​បន្ទាប់ពី​ការជជែក​វែកញែក​រវាង​បេក្ខជន​ប្រ​ធា​នាធ​បិ​តី​ទាំង​ពីររូប​ព្រឹក​មិញ​រួចមក (​យប់​ថ្ងៃអាទិត្យ​នៅ​អាមេរិក​) គេ​សង្កេតឃើញថា លោក Donald Trump នឹងមិន​អនុញ្ញាតឱ្យ​រឿងអាស្រូវ​អ៊ីមែល​របស់លោក​ស្រី Hillary Clinton ស្ងប់​សុខ​ដោយ​ងាយស្រួល​នោះទេ​។ 

​    ​បើទោះជា​ប្រធាន FBI បាន​រកឃើញថា លោកស្រី​មិនបាន​ធ្វើ​អ្វី​ខុសច្បាប់​ជាមួយ​អ៊ីមែល​របស់គាត់​ក៏ដោយ ក៏​លោក Donald បាន​គំរាមថា លោក​នឹង​រក​វិធី​បញ្ជូន​លោកស្រី Hillary ចូល​គុក​ប្រសិនបើ​គាត់​ជាប់ឆ្នោត​។​

​    ​លោក Donald Trump វ័យ ៧០ ឆ្នាំ​បាន​និយាយ​ទៅកាន់​លោកស្រី Hillary វ័យ ៦៨ ឆ្នាំ​អំឡុង​ការជជែក​វែកញែក​រប​ស់​បេក្ខជន​ប្រធានាធិបតី​មកពី​គណៈបក្ស​សាធារណៈរដ្ឋ និង​ប្រជាធិបតេយ្យ​កាលពី​យប់​ថ្ងៃអាទិត្យ (​នៅ​អាមេរិក​) យ៉ាង​ដូច្នេះ​ថា "​ខ្ញុំ​មិន​ចង់​និយាយ​នោះទេ ប៉ុន្តែ​ប្រសិនបើ​ខ្ញុំ​ជាប់ឆ្នោត ខ្ញុំ​នឹង​ណែនាំ​អគ្គ​រដ្ឋអាជ្ញា​របស់ខ្ញុំ​ឱ្យ​ពិនិត្យមើល​ស្ថានភាព​របស់លោក​ស្រី​"​។ ប្រសិនបើ​លោក​ប្រធានាធិបតី Trump បាន​ចូលទៅក្នុង​សេត​វិមាន គាត់​នឹងមាន​រដ្ឋអាជ្ញា​ពិ​សេសមួយ​ដើម្បី​ស៊ើបអង្កេត​លោកស្រី Hillary៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់