adverise with khmeread 14642656 1081688235279424 189881373 n

អ្នក​ប្រ​មាញ់ ជាយដែន​!!! ជនជាតិខ្មែរ​ម្នាក់​រួម​នឹង​គ្រឿងញៀន​៤​ម៉ឺន​គ្រាប់ ត្រូវ​តម្រួត​ថៃ​ចាប់ខ្លួន​

    ​ប្រទេស​ថៃ ៖ យុវជន​ម្នាក់​ដែលជា​ជនជាតិខ្មែរ រស់នៅ​ខេត្តបន្ទាយមានជ័យ ត្រូវបាន​ក្រុម​តម្រួត​ថៃ​ធ្វើការ​ចាប់ខ្លួន នៅក្នុង​ទឹកដី​ថៃ ខណៈដែល​ជនសង្ស័យ​ខាងលើនេះ​កំពុង​​ធ្វើ​សកម្មភាព​ដឹកនាំ​គ្រឿងញៀន​រាប់​ម៉ឺ​ន​គ្រាប់ ឆ្លងដែន​ពី​ប្រទេស​កម្ពុជា ចូលទៅក្នុង​​ទឹកដី​ថៃ​ដោយ​ខុសច្បាប់។



    ​កិច្ចប្រតិបត្តិការ​ក្នុងការ​បង្ក្រាប​គ្រឿងញៀន​ដ៏​ធំ​នេះ ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី​៨ ខែតុលា​​​ ឆ្នាំ​២០១៦ វេលា​ម៉ោង​៤​ល្ងាច តាម​បណ្តោយ​ខ្សែ​បន្ទាប់​ព្រំដែន​ក្នុង​ទឹកដី​ថៃ ប្រមាណ​ជា ១០ គីឡូម៉ែត្រ ពី​ខ្សែបន្ទាត់​ព្រំដែន នៅលើ​កំណាត់​ផ្លូវ​កែវ​ភិត​ផ្ល​យ ស្ថិត​ក្នុងភូមិ​៦ ​ឃុំ​ខូ​កឡាន ស្រុក​តា​ផា​យ៉ា  ខេត្ត​ស្រះកែវ ប្រទេស​ថៃ ខណៈដែល​កម្លាំង​តម្រួត​កំពុង​ល្បាត​តាម​ដងផ្លូវ។​

    ​ក្នុ​ង​កិច្ចប្រតិបត្តិការ​នេះដែរ គឺ​កម្លាំង​តម្រួត​បាន​ប្រទះឃើញ​មុខសញ្ញា​សង្ស័យ​ម្នាក់​​ដែល​កំពុង​ស្ពាយ​កាបូប​ខ្មៅ ព្រមទាំង​បានធ្វើ​ដំណើរ​ចាក​ចេញពី​ខ្សែបន្ទាត់​ព្រំដែន​​ឆ្ពោះ​ឡើងទៅ​លើផ្លូវ​ជាតិ ទើប​កម្លាំង​បានធ្វើការ​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន​ដើម្បី​​ត្រួតពិនិត្យ។​

​    ជា​លទ្ធផល​នៅក្នុង​កាបូបស្ពាយ​នោះ សមត្ថកិច្ច​បាន​រកឃើញ​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​​ចំនួន​៤​សុង ដែល​ក្នុង​១​សុង មាន​គ្រឿងញៀន​៥​ដុំ  ហើយ​ក្នុង​១​ដុំ មាន​ថ្នាំញៀន​ចំនួន ​១០ កញ្ចប់​ពណ៌​ខៀវ និង​ក្នុង​១​កញ្ចប់ មាន​ថ្នាំញៀន ចំនួន ​២០០ គ្រាប់ ដូច្នេះ​បើ​សរុប​រួម​គឺ​កម្លាំង​បានធ្វើ​ការដកហូត​គ្រឿងញៀន​បាន​ចំនួន ៤០ ០០០ គ្រាប់ ទូរស័ព្ទដៃ​១​គ្រឿង និង​ម៉ូតូ​ម៉ា​កវេ​វ ១​ គ្រឿង​ផងដែរ។​

​    ដោយឡែក​ជនសង្ស័យ​ដែលជា​មុខសញ្ញា​ដឹកនាំ​គ្រឿ​ង​ញៀន​ឆ្លងដែន​ខុសច្បាប់​មានឈ្មោះ​ ​កៅ ហេង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ក្បែ​ចំណុច​អូរ​៣​ជាន់ ក្នុង​ខេត្តបន្ទាយមានជ័យ​​ ដោយ​គេ​បាន​សារភាពថា ថ្នាំញៀន​ទាំងអស់នេះ​ គឺ​គេ​បានទទួល​ពី​ជនជាតិខ្មែរ​ម្នាក់​
​ដែល​គេ​មិនបាន​ស្គាល់ឈ្មោះ ដោយ​គេ​បានកំណត់​ឱ្យ​យកមក​ប្រគល់ឱ្យជនជាតិ​ថៃ​​ ដែល​គេ​នៅចាំ​ទទួល​ក្បែ​ចំណុច​ខាងលើ ហើយ​ក្នុង​ការដឹកនាំ​គ្រឿងញៀន​ឆ្លងដែន​នេះ​គឺ​ទទួលបាន​ប្រាក់កម្រៃ ចំនួន​ ៥០ ០០០ បាត ប៉ុន្តែ​ត្រូវបាន​ក្រុម​តម្រួត​ថៃ​ឃាត់ខ្លួន​តែម្តង​។​

​    បច្ចុប្បន្ន​សមត្ថកិច្ច​ថៃ​បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ខាងលើ រួមទាំង​វត្ថុតាង​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ​ទៅកាន់​ស្នងការដ្ឋាន ខេត្ត​ស្រះកែវ ហើយ​ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​៕

adverise with khmeread

មតិយោបល់