adverise with khmeread Unnamed

ព្រឹត្តិការណ៍ Sponsor Cup រដូវ​កាល​ថ្មី ២០១៦ ចាប់ផ្តើម​នា​ថ្ងៃទី​២២ តុលា​ខាងមុខនេះ​

    ភ្នំពេញ ៖ ព្រឹត្តិការណ៍​ប្រកួត​កីឡាបាល់ទាត់​ក្នុង​សាល​ដណ្ដើម​ពានរង្វាន់​ភេសជ្ជៈ sponsor រដូវ​កាល​ថ្មី ប្រចាំឆ្នាំ ២០១៦​នឹងត្រូវ​ដំណើរការ​ចាប់ផ្តើម​នៅ​ថ្ងៃទី​២២​តុលា​ខាងមុខ​នេះហើយ​។​

    ថ្លែង​នៅក្នុង​សន្និសីទ​សារពត៌មាន​, លោក មាន សំអុល នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ហេ​រ៉ូ​ឃី​ង ដែល​នាំចូល និង​ចែកចាយ​ភេ​ជ្ជៈ Sponsor បាន​ឱ្យ​ដឹងថា ការប្រកួត​ចែកចេញជា​៥​មណ្ឌល​ដូច​រាល់​ឆ្នាំ​ដែរ ដោយ​មណ្ឌល នីមួយៗ​ត្រូវ​ជ្រើសរើស​២​ក្រុម​ដើម្បី​ឡើងមក​លេង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​រាជធានី​ភ្នំពេញ​។ 

    ថេរៈវេលា​ប្រកួត​មាន​រយៈពេល​៣០​នាទី និង​ចែកជា​ពីរ​វគ្គ ក្នុង​មួយ​វគ្គ​មាន​១៥​នាទី​។ ការ​សម្រាក​នៅក្នុង​វគ្គ​នីមួយៗ​មិន​លើសពី​៥​នាទី ក្រុម​នីមួយៗ​អាច​សុំ​សម្រាក​រយៈពេល​១​នាទី​ក្នុង​មួយ​វគ្គៗ​។​

    ចំពោះ​មណ្ឌល​ខេត្តកណ្ដាល​ដែល​នឹង​ចាប់ផ្ដើម​ប្រកួត​មុនគេ​នៅ​ថ្ងៃទី​២២ និង​២៣​តុលា​នោះ​ធ្វើ​នៅ ទីលាន TN Sport នា​ក្រុង​តាខ្មៅ​។ រាជធានី​ភ្នំពេញ​ដែល​ធ្វើ​នៅ​ថ្ងៃទី​២០ និង​៣០​តុលា​នោះ​ធ្វើ​នៅ​ទីលាន​T-Soccer នៅ​ខណ្ឌទួលគោក​។​ខេត្តសៀមរាប​ធ្វើ​នៅ​ថ្ងៃទី ៥ និង ៦​វិច្ឆិកា​នោះ​ធ្វើ​នៅ​ទីលាន​ក្លិប​កីឡា​យុវជន​។ ខេត្តបាត់ដំបង​ធ្វើ​នៅ​ថ្ងៃ ទី​១៩ និង ២០​វិច្ឆិកា​ធ្វើ​នៅ​ទីលាន​Sporting Galaxy Club​វាលស្រែ​១០០​។ ខេត្ត​ព្រះ សីហនុ​ធ្វើ​នៅ​ថ្ងៃទី​២៦ និង​២៧​វិច្ឆិកា​ធ្វើ​នៅ​ទីលាន​ក្លិប​កីឡា​Jack​។ ចំពោះ​ការប្រកួត ផ្ដាច់ព្រ័ត្រ​ដែល​ធ្វើ​នៅ​រាជ ធានី​ភ្នំពេញ​នោះ​គឺ​នៅ​ថ្ងៃទី​១០ និង ១១​ធ្នូ​ដោយ​ប្រកួត​នៅ​ទីលាន T-Soccer ភ្នំពេញ​។​

    លោក សឹម សាន​ត្រាន អ្នកគ្រប់គ្រង​ការប្រកួត Sponsor Cup បញ្ជាក់ថា នៅក្នុង​ព្រឹត្តិការណ៍​នេះ​មាន ប្រាក់រង្វាន់​សរុប​ចំនួន​៥០​លាន​រៀល ដែល​វង្វាន់​សម្រាប់​ការប្រកួត​តាម តំបន់​ក្រុម​ជ័យលាភី​លេខ​១ ទទួលបាន ថវិកា​ចំនួន ២​លាន​រៀល​, ជ័យលាភី​លេខ​២ ទទួលបាន​ប្រាក់រង្វាន់ ១​លាន ៦​សែន​រៀល​។​

    ការប្រកួត​ផ្ដាច់ព្រ័ត្រ​សម្រាប់​ក្រុម​លេខ​១​ទទួលបាន​មេដាយមាស​១២​គ្រឿង ទង់​ជ័យលាភី​១ ថវិកា​៨​លាន​រៀល និង​ភេសជ្ជៈ ស្ព​ន​ស័​រ ៦​កេស ក្រុម​លេខ​២​ទទួលបាន​មេដាយប្រាក់​១២​គ្រឿង​ថវិកា​៦​លាន រៀល និង​ភេសជ្ជៈ​ស្ព​ន​ស័​រ​៦​កេស ក្រុម លេខ​៣ ទទួលបាន​មេដាយ​សំរឹទ្ធ​១២​គ្រឿង ថវិការ​៤​លាន​រៀល និង ភេសជ្ជៈ​ស្ព​ន​ស័​រ​៦​កេស​។ 

    រង្វាន់​លើក ទឹកចិត្ត​ដល់​ក្រុម លេខ​៤​ដល់​លេខ​១០ ទទួលបាន​ថវិការ​២​លាន​រៀល និង​ភេសជ្ជៈ​ស្ព​ន​ស័​រ​៦​កេស ក្នុង​១​ក្រុម​។ រង្វាន់​លើកទឹកចិត្ត​ដល់​ក្រុម​ដែល​លេង​ល្អ ៥​សែន​រៀល​និង កីឡាករ ដែល​ស៊ុត បញ្ចូល​ទី​បាន​ច្រើនជាង គេ​ទទួលបាន​ប្រាក់​ពិន័យ​ទាំងអស់​៕

adverise with khmeread

មតិយោបល់