adverise with khmeread Untitled 1

អា​ហ្វ​ហ្គា​នី​ស្ថាន​និង​ឥណ្ឌា​ប្រារព្ធ​ពិធីបុណ្យ​បែប​អ៊ីស្លាម​មួយ មើល​ហើយ​គួរឱ្យ​ញាក់សាច់​ណាស់​! អ្នកខ្សោយ​បេះដូង​ហាម​មើល​!

    ​នេះ​គឺជា​គ្រាមួយ​នៃ​សម្រែក​ក្មេង​យំ ខណៈដែល​សាច់ញាតិ​យក​កាំបិត​ចៀរ​ស្បែកក្បាល​របស់​ពួកគេ ដែលជា​ផ្នែក​មួយ​នៃ​ពិធីបុណ្យ​ដាក់ពិន័យ​ខ្លួនឯង​បែប​អ៊ីស្លាម ដើម្បី​កាន់ទុក្ខ​ការស្លាប់​នៃ​ចៅប្រុស​របស់​ព្យា​ការី​មហាម៉ាត់​តាំងពី ១៣០០ ឆ្នាំ​មកហើយ​។​

​    ​រូបភាព​ដ៏​គួរឱ្យខ្លាច​នេះ​បង្ហាញ​ពី​បុរស​ម្នាក់​កាន់​កាំបិត​មួយ​ចៀរ​ក្បាល​ក្មេងប្រុស​ម្នាក់​នៅ​រដ្ឋ Ahmadabad ប្រទេស​ឥណ្ឌា ខណៈដែល​អ្នក​ផ្សេងទៀត​បង្ហាញ​ពី​ក្មេងប្រុស​វាយ​ខ្លួនឯង​ជាមួយនឹង​រំពាត់​មាន​ផ្លែកាំបិត​។​

​    ​រូបភាព​នៅ​ប្រទេស​ផ្សេងទៀត យើង​ឃើញ​បុរសៗ​ហូរ​ទឹកភ្នែក​ដោយសារ​ការឈឺចាប់​ទៅនឹង​កាំបិត​ភ្ជាប់​ទៅនឹង​ច្រ​វ៉ា​ក់​ចៀរ​ដាច់​សាច់​ខ្នង​របស់​ពួកគេ​ក្នុង​ទីក្រុង Kabul ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​។​

​    ​ឈាម​ប្រឡាក់​ពេញ​ជញ្ជាំង​អគារ បន្ទាប់ពី​បុរស​ទាំងនោះ​ធ្វើ​ពិ​ធិ​សាសនា​ទៅនឹង​ថ្ងៃ Ashura ជា​ព្រឹត្តិការណ៍​នៃ​ប្រក្រតិទិន​អ៊ីស្លាម​៕

 

adverise with khmeread

មតិយោបល់