adverise with khmeread 1

ប្រភពទឹក​លើ​ផែនដី​កុំ​នឹកស្មានថា​មាន​ចំនួន​ច្រើន​ឱ្យសោះ​! ធៀប​ប្រភពទឹក​នៅ​ភព​ផ្សេង ផែនដី​នៅ​ចាញ់​គេ​ឆ្ងាយ​ណាស់​

    ​នៅពេល​ក្រោយ​ប្រសិនបើ​នរណាម្នាក់​សួរ​អ្នក​ថា កន្លែង​ដែលមាន​មហាសមុទ្រ​ធំ​ជា​គេ​បំផុត ប្រាប់​គេ​ទៅ​ថា​នៅ​ភព​ព្រហស្បតិ៍​។ ខណៈដែល​ផែនដី​មានទឹក​ប្រហែល ១.៣៣៣ គីឡូ​ម៉ែត្រគូប ភពផែនដី​របស់​យើង​គឺ​ភាគច្រើន​ជា​វាល​ខ្សាច់​បើ​ប្រៀបធៀប​ទៅនឹង​ភព​ផ្សេងទៀត​នៅក្នុង​ប្រព័ន្ធ​សុរិយគតិ​។​

​    ​ព្រះ​ចន្ទ​របស់​ភព​ព្រហស្បតិ៍​ហៅថា Europa ដែលមាន​ទំហំ​ប្រហាក់ប្រហែល​ទៅនឹង​ព្រះ​ចន្ទ​របស់​ភពផែនដី ហាក់បីដូចជា​លាក់​ផ្ទៃ​មហាសមុទ្រ​ដែលមាន​ទឹក​ច្រើនជាង​ភពផែនដី​របស់​យើង ២ ដង​។​

​    ​នេះ​ត្រឹមតែ​ភព​មួយ​ដែល​យើង​ប្រៀបធៀប នៅ​ភព Ganymede របស់​ព្រះ​ចន្ទ Europa មានទឹក​ច្រើនជាង​ភពផែនដី ៣០ ដង​។​

​    ​អ្នកវិទ្យាសាស្ត្រ​នៅតែ​បន្ត​ការស្វែងរក​ប្រភពទឹក​តាម​ដែល​ពួកគេ​អាចធ្វើ​បាន​។ ហើយ​កាលពី​ថ្ងៃទី ២៨ ខែកញ្ញា អ្នកស្រាវជ្រាវ​រាយការណ៍​ថា Dione ជា​ព្រះ​ចន្ទ​តូច​មួយ​របស់​ភព​សៅរ៍​ប្រហែល​ជាមាន​ផ្ទៃសមុទ្រ​មួយ​ផងដែរ​។​

​    ​ខាងក្រោម​នេះ​គឺជា​រូបភាព​បង្ហាញ​ពី​ចំណាត់ថ្នាក់​ប្រភពទឹក​នៃ​ភព​ទាំងអស់​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​តាម​លេខ​រៀង​ពី​តូច​ទៅ​ធំ​បំផុត ផែនដី​នៅ​លេខ​រៀង​ទី ៣៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់