adverise with khmeread Unnamed %282%29

បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​បាន​៦​នាក់​ប្រើប្រាស់​គ្រឿងញៀន​

    ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ខណ្ឌ​ជ្រោយចង្វារ សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ប៉ុស្ដិ៍​ព្រែកលៀប ឃាត់ខ្លួន​ជា​បន្តបន្ទាប់​ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​៦​នាក់ ដោយ​ដកហូត​បាន​ថ្នាំញៀន​៥​កញ្ចប់ និង​ម៉ូតូ​៣​គ្រឿង នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦A ស្ថិត​ក្នុងភូមិ​ព្រែកលៀប សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ​យប់​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១០  ខែតុលា ឆ្នាំ​២០១៦ នេះ។​

    លោក ឯក សេរី​វុ​ធ អធិការរង ទទួល​ផែន​ព្រហ្មទណ្ឌ​ខណ្ឌ​បាន​ឱ្យដឹងថា ក្រោយ​ទទួលបាន​ផែនការ​ណែនាំ ពី​ថ្នាក់លើ​ក្នុងការ​យាមល្បាត ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ជ្រោយចង្វារ ដោយ​សហការ​ជាមួយ​កម្លាំង​តាម​បណ្ដា​ប៉ុស្ដិ៍ ក្នុង​មូលដ្ឋាន​ដើម្បី​រក្សា​សន្តិសុខ​សុ​វត្ថ​ភាព​ផ្សេងៗ នៅពេល​រាត្រី ហើយ​ឈានដល់​ដាក់​ការសង្ស័យ​លើ​បក្ខពួក​ជនសង្ស័យ​៦​នាក់ ដែល​ជិះ​បើក​ម៉ូតូ​៣​គ្រឿង ឆ្លងកាត់​ផ្លូវជាតិ​លេខ​៦A ទើប​សមត្ថកិច្ច ធ្វើ​ការឃាត់​ដើម្បី​ត្រួតពិនិត្យ។

    លោក​អធិការរង​បន្តថា ស្រាប់តែ​បាន​រកឃើញ​ក្រាម​ព​ណ៌ស​ថ្លា ជា​ថ្នាំញៀន​ដែល​ក្រុម​ទាំងនេះ បាន​រក្សាទុក​ដើម្បី​យកទៅ​ប្រើប្រាស់ ហើយ​កម្លាំង​ដកហូត​ម៉ូតូ​៣​គ្រឿង រួមមាន ទី​១-Honda Dream C១២៥ ពណ៌​ខ្មៅ ឆ្នាំ​២០១២ គ្មាន​ស្លាក​លេខ ទី​២-​ម៉ាក Smas ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម 1A-7865 និង​ទី​៣-Honda Dream C១២៥ ពណ៌​ខ្មៅ ឆ្នាំ​២០១៤ ពាក់​ស្លាក​លេខ កំពង់ចាម​ 1L-4491​។​

    លោក​អធិការរង បន្តថា ជនសង្ស័យ​ទី​១-ឈ្មោះ ​ឈន សុ​ណ្ណា​រិ​ទ្ធ អាយុ​២១​ឆ្នាំ មុខរបរ​កាប់​ជ្រូក, ទី​២-​ឈ្មោះ អុន ប៉ា​រី អាយុ​២២​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ, ទី​៣-​ឈ្មោះ ស្រៀ​ន លុ​ច្យ អាយុ​២១​ឆ្នាំ មុខរបរ​នៅផ្ទះ, ទី​៤-​ឈ្មោះ ផា ឡា អាយុ​២៤​ឆ្នាំ មុខរបរ​ជាងផ្សារដែក ជនសង្ស័យ​ទាំង​៤​នាក់ ស្នាក់នៅ​ភូមិ​រលាក់ ឃុំ​អំពិល ស្រុក​កំពង់សៀម ខេត្តកំពង់ចាម, ទី​៥-​ឈ្មោះ លឹម អេង អាយុ​២៥​ឆ្នាំ, និងទី​៦-​ឈ្មោះ លឹម សុខ​អូន អាយុ​២២​ឆ្នាំ ជនសង្ស័យ​ទាំង​២​នាក់ មានមុខរ​បរជា​កម្ម​ករ​សំណង់ ស្នាក់នៅ​ភូមិ​ព្រែកលៀប សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ​។​

    ក្រោយ​បង្ក្រាប​ឃាត់​ជនសង្ស័យ​ទាំង​៦​នាក់​រួមជាមួយ​វត្ថុតាង ខាងលើ ក៏បាន​នាំយកមក​សាកសួរ​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​៕

adverise with khmeread

មតិយោបល់