adverise with khmeread 123

ឃាត់បុរសម្នាក់តាមដីកាពីបទបង្ករបួសដោយចេតនា

    កណ្ដាល ៖ ប៉ូលិស​ស្រុក​ស្អាង​បានការ​ស្រាវជ្រាវ​ចាប់ខ្លួន​បុរស​ម្នាក់​តាម​ដីកា​របស់​សាលាដំបូង​ខេត្តកណ្ដាល​នៅ​ថ្ងៃទី​១១​មករា​ឆ្នាំ​២០១៦​វេលា​ម៉ោង​១​និង ៣០ នាទី​នៅ​ចំណុច​វត្ត​កោះ​ខែល  ឃុំ​កោះ​ខែល ស្រុក​ស្អាង ខេត្តកណ្តាល ពីបទ​បង្ក​របួសស្នាម​ដោយ​ចេតនា​។​
    ប៉ូលិស​និយាយថា ជនជាប់ចោទ​ឈ្មោះ​ជី​ម ធូ ភេទ​ប្រុស​អាយុ ២៧​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ បច្ចុប្បន្ន​ស្នាក់នៅ ភូមិ​កោះ​ខែល ឃុំ​កោះ​ខែល​ស្រុក​ស្អាង​ខេត្ត​កណ្តាល​ ។​ ការចាប់ខ្លួន​គឺ​យោង​ដីកា​លេខ​១៥៩៥ ចុះ​ថ្ងៃទី ០២​ធ្នូ​ឆ្នាំ​២០១០ របស់លោក អិន វ៉ានវិបុល  ចៅក្រម​សើ​ុ​ប​សួរ​សាលាដំបូង​ខេត្តកណ្តាល ពីបទ​បង្ក​របួស​ដោយ​ចេតនា ដែល​បាន​ប្រព្រឹត្ត​នៅ​ភូមិ​កោះ​ខែល ឃុំ​កោះ​ខែល ស្រុក​ស្អាង ខេត្តកណ្តាល   កាលពី​ថ្ងៃទី​១៣​មេសា​ឆ្នាំ​២០១០​។​
   ក្នុងករណី នេះ​សមត្ថកិច្ច​កំពុង​បន្ត​ចាត់ការ​តាម​នីតិវិធី ៕​

adverise with khmeread

មតិយោបល់