adverise with khmeread 0

​សាហាវឃោរឃៅ​ម្ល៉េះ​! នារី​មួយក្រុម​នាំគ្នា​ធ្វើ​ទារុណកម្ម​គូប្រជែង​ស្នេហា ៤ ម៉ោង ហើយ​ជីក​ផ្នូរ​សម្រាប់​កប់​សព​ទៀត

​    ​ក្មេងស្រី​វ័យក្មេង​បួន​នាក់​ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​ប្រទេស​ប្រេ​ស៊ី​ល បន្ទាប់ពី​ធ្វើ​ទារុណកម្ម​ក្មេងស្រី​ម្នាក់​ដែលជា​សត្រូវ​ស្នេហា​របស់​ពួកគេ​នៅក្នុង​ឃ្លី​ប​វីដេអូ​ដ៏​រន្ធត់​មួយ​ដែល​ថត​ដោយ​គ្នីគ្នា​របស់​ពួកនាង​តាមរយៈ​ទូរស័ព្ទដៃ​។​

​    ​ក្មេងៗ​ចាប់ពី​អាយុ ១៣ ដល់ ១៦ ឆ្នាំ បាន​អូស​ជនរងគ្រោះ​អាយុ ១៤ ឆ្នាំទៅ​ក្នុង​ផ្នូរ​ដែល​ពួកគេ​បាន​ជីក មុននឹង​វាយ​នាង​ម្តង​ហើយ​ម្តងទៀត​ទៅលើ​ក្បាល និង​រាងកាយ​ជាមួយនឹង​ដំបង​ឈើ និង​កូនកាំបិត​ជាង​បួន​ម៉ោង បន្ទាប់ពី​ចងដៃ និង​ជើង​របស់​នាង​។​

​    ​ជនរងគ្រោះ​បាន​រត់គេចខ្លួន និង​ស្វែងរក​ជំនួយ​ពី​មនុស្ស​ក្នុង​តំបន់​បន្ទាប់ពី​ពួកនាង​ទាំង​បួន​បាន​ទៅ​លាងដៃ​ប្រឡាក់​ឈាម ហើយ​ក្រុមប៉ូលិស​ស៊ើបអង្កេត​ជឿថា ពួកនាង​ប្រហែល​ជាមាន​គម្រោង​សម្លាប់​ជនរងគ្រោះ​។​

​    ​មន្ត្រីប៉ូលិស​បាន​រកឃើញ​ឃ្លី​ប​វីដេអូ​ដ៏​រន្ធត់​នេះ​នៅលើ​ទូរស័ព្ទដៃ​ដែលជា​កម្មសិទ្ធិ​របស់​ក្មេងស្រី​ម្នាក់​ក្នុងចំណោម​ទាំង​បួន​នាក់​ដែល​ពូកគេ​បាន​ចាប់ខ្លួន​នៅក្នុង​ទីក្រុង Trindade រដ្ឋ Goias ប្រទេស​ប្រេ​ស៊ី​ល​។​

​    ​ជនរងគ្រោះ​បាន​និយាយថា ខ្លួន​ត្រូវបាន​បញ្ចុះបញ្ចូល​ឱ្យទៅ​កាន់​សួនច្បារ​របស់​ផ្ទះមួយ ជា​កន្លែង​ដែល​នាង​ត្រូវបាន​គេ​ធ្វើបាប បន្ទាប់ពី​ត្រូវបាន​ប្រាប់ថា មាន​ពិធីជប់លៀង​មួយ​កំពុង​ប្រព្រឹត្តិ​នៅ​ទីនោះ​។​

​    ​មេ​ប៉ូលិស​ប្រចាំ​តំបន់​គឺ​លោក Renata Vieira បាន​និយាយថា ជនរងគ្រោះ​ត្រូវបាន​រៀបចំ​ពិធី​ខួបកំណើត ១៥ ឆ្នាំ​ជាមួយ​ការជួយជ្រោមជ្រែង​ដោយ​មិត្ត​ប្រុស​របស់​ជនដៃដល់​ម្នាក់​។ លោក​បាន​បន្តថា ក្មេងស្រី​ដែល​ពួកគេ​បាន​ចាប់ខ្លួនបាន​និយាយថា ជនរងគ្រោះ​បាន​លួច​ទៅ​ជួប​មិត្ត​ប្រុស​ខ្លួន​។ ការ​ប្រច័ណ្ឌ​គឺជា​មូលហេតុ​ចម្បង​ដែលនាំឱ្យ​មានរឿង​ហេតុនេះ​កើតឡើង​។​

​    ​ជនដៃដល់​ម្នាក់​បាន​សារភាពថា ខ្លួន​មានបំណង​សម្លាប់​ជនរងគ្រោះ ហើយ​រូបគេ​ក៏បាន​ទទួលស្គាល់ថា គម្រោងការ​របស់ខ្លួន​មិន​ទទួលបាន​ជោគជ័យ​គឺ​ដោយសារ​ការធ្វេសប្រហែស​។​

​    ​ជនដៃដល់​ទាំង​បួន​គឺជា​មិត្តភក្តិ​រៀន​នៅ​សាលា​ជាមួយគ្នា ហើយ​បាន​ស្គាល់​ជនរងគ្រោះ​យ៉ាងតិចណាស់ ១០ ឆ្នាំ​។​

​    ​ក្មេងស្រី​ទាំង​បួន​ប្រឈម​ការចោទប្រកាន់​ពីបទ​ឧក្រិដ្ឋ​ធ្វើ​ទារុណកម្ម និង ប៉ុនប៉ង​មនុស្សឃាត ប៉ុន្តែ​ដោយសារ​អាយុ​របស់​ពួកនាង ដូច្នេះ​គេ​រំពឹង​កាត់ទោស​ជាប់គុក​ត្រឹម​បី​ឆ្នាំ​ក្នុង​ស្ថាប័ន​សម្រាប់​ឧក្រិដ្ឋជន​វ័យក្មេង ប្រសិនបើ​តុលាការ​ផ្តន្ទាទោស​៕

 

adverise with khmeread
ប្រភព៖ DailyMail

មតិយោបល់