adverise with khmeread 14599802 1141861555900718 1442986958 o

លួច​ម៉ូតូ​នៅ​ខេត្ត​ត្បូងឃ្មុំ​...​មក​ជាប់​ខ្នោះ​នៅ​កំពង់ឆ្នាំង​

    កំពង់ឆ្នាំង ៖ ប៉ូលិស​ក្រុង​កំពង់ឆ្នាំង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​១​នាក់​កាលពី​ព្រឹក​ថ្ងៃទី​១០ ​តុលា ​ឆ្នាំ​២០១៦​នេះ​នៅ​ទី​រួម​ខេត្ត​កំ​ព់​ឆ្នាំង បន្ទាប់ពី​ទទួល​ពាក្យបណ្តឹង​ថា​មាន​ជនសង្ស័យ​ម្នាក់​បាន​លួច​ម៉ូតូ​គាត់​នៅ​ខេត្ត​ត្បូងឃ្មុំ​តាំងពី​ខែកញ្ញា​មកម្ល៉េះ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ​ ហ៊ឹ​ម ជី​វ័​ន្ត ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំមាន​ទីលំនៅ​ភូមិ​ស្រែ​សៀម ​ឃុំ​ជី​រ៉ូ​ពីរ​ ស្រុក​ត្បូងឃ្មុំ​ ខេត្ត​ត្បូងឃ្មុំ ពីបទ​លូច​ម៉ូតូ​ជនរងគ្រោះ​ឈ្មោះ ​ស៊ូ ស៊ុន​លៀង ភេទ​ប្រុស​ អាយុ​៤០​ឆ្នាំ​កាលពី​ថ្ងៃទី​៣០ ​កញ្ញា​ ឆ្នាំ​២០១៦​ នៅ​ភូមិ​ស្រែ​សៀម​ ឃុំ​ជី​រ៉ូ​ពីរ​ ស្រុក​ត្បូង​ ខេត្ត​ត្បូងឃ្មុំ។​

    ប៉ូលិស​ខេត្តកំពង់ឆ្នាំង​បាន​បន្ត​ចាត់ការ​សំណុំ​រឿងនេះ​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់