adverise with khmeread 14646777 1141868325900041 243669007 o

កុងតឺន័រ​ព្រលះ​ជាមួយ​ម៉ូតូ​ស្លាប់​ម្នាក់​និង​របួសធ្ងន់​ម្នាក់​នៅ​ស្រែអំបិល

    កោះកុង ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង បង្កដោយ​រថយន្ត បុក​ម៉ូតូ នៅ​ភូមិ​អូរជ្រៅ ឃុំ​បឹង​ព្រាវ ស្រុកស្រែ​អំបិល ខេត្តកោះកុង​នៅ​ថ្ងៃទី១០ តុលា ឆ្នាំ២០១៦ វេលា​ម៉ោង​២​ និង​៣០ រសៀល បណ្តាលឱ្យ​ស្លាប់​ម្នាក់​និង​បួស​ម្នាក់។​

    ប៉ូលិស​និយាយថា ភាគី​រថយន្ត​ម៉ា​កនី​ហ្សា​ន់​សណ្តោង​កុងតឺន័រ ​ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​ភ្នំពេញ 3B-2236 អ្នកបើ​កបរ​រត់​គេចខ្លួនបាត់​បាន​ធ្វើ​ដំណើ​រ​ពី​កើ​តទៅ​លិច។ ​លុះដល់​ចំណុច​ខាងលើ បាន​បុក​ម៉ូតូ ពណ៌​ក្រហម គ្មាន​ពាក់​ស្លាក បើ​កបរ​ដោយ​ឈ្មោះ ណាន់ គឺ​ឡាយ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ បាន​ស្លាប់​នៅនឹងកន្លែង​បាន​ឌុប​ប្អូនស្រី ឈ្មោះ ណាន គឹម​ហួយ អាយុ​១៦​ឆ្នាំ រងរបួស​ធ្ងន់​។ អ្នក​ទាំងពីរ​មាន​ទីលំនៅ​ភូមិ​បឹង​ត្រាច ឃុំ​ចំការ​ហ្លួង ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ បានធ្វើ​ដំណើ​រ​បញ្ច្រាស់ទិស​គ្នា​។​

    អ្នករងរបួស​ត្រូវបាន​ជួយសង្គ្រោះ​ទៅកាន់​មន្ទីរពេទ្យ​ភ្នំពេញ​រីឯ​ម៉ូតូ ​និង​រថយន្ត​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុកស្រែ​អំបិល​ដើ​ម្បី​ធ្វើ​ការដោះស្រាយ​ពេល​ក្រោយ៕

adverise with khmeread

មតិយោបល់