adverise with khmeread Unnamed %283%29

អត់​រាងចាល​!!!​ ទិញ​ម៉ូតូ​ជិះ​សាក​យកទៅ​បាត់​...​តែ​ឃាត់​បាន​បក្ខពួក​៣​នាក់​

    កណ្តាល ៖ ជនសង្ស័យ​៣​នាក់​ក្នុងចំណោម​បក្ខពួក​៤​នាក់​ពាក់ព័ន្ធ​ករណី​ឆបោក​​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​នា​ថៃ្ង​ទី​១០ ​តុលា ​ឆ្នាំ​២០១៦ ​វេលា​ម៉ោង​១០ ​និង​០៥​នាទី ចំណុច​ផ្ទះ​ជនរងគ្រោះ​នៅ​ភូមិ​ពងទឹក ​ឃុំ​បែក​ចាន ស្រុក​អង្គស្នួល​ ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ​ជា សុខ​ឃឿន ​ភេទ​ប្រុស​ អាយុ​៤៤​ឆ្នាំ ជនជាតិ​ខែ្មរ មុខរបរ លក់​ចេកចៀន​នៅ​ភូមិ​ឃុំ​កើតហេតុ​។​

    ចំណែក​ជនល្មើស​០៤​នាក់​គឺ​១-​ឈ្មោះ​ ម៉ៅ ស្រី​ល័ក្ខ ភេទ​ស្រី​ អាយុ​៣៤​ឆ្នាំ ​ជនជាតិ​ខែ្មរ​មុខរបរ​កម្មករ​រោងចក្រ ស្នាក់នៅ ភូមិ​តាំងក្រសាំង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ​យ័ (​ឃាត់ខ្លួន​), ២-​ឈ្មោះ ​ធ​ង សារ៉ន ​ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ ជនជាតិ​ខែ្មរ មុខរបរ​កម្ម​ករល​ក់​ហ្គ្រា​ស់​ស្នាក់នៅ​ភូមិ​ត្រពាំង​ពោធិ ​សង្កាត់​ចោមចៅ​ ខណ្ឌ​ពោធិ​សែន​ជ័យ​(​ឃាត់ខ្លួន​), ៣.​ឈ្មោះ ​ដុប ពុ​ទ្ធី​ ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ ​ជនជាតិ​ខែ្មរ​មុខរបរ​កម្មករ​លក់​ហ្គ្រា​ស់​ស្នាក់នៅ​ភូមិ​ត្រពាំង​ពោធិ​ សង្កាត់​ចោមចៅ ​ខណ្ឌ​ពោធិ​សែន​ជ័យ (​ឃាត់ខ្លួន​)​ និង​៤-​មិន​ស្គាល​អត្តសញ្ញាណ ​(​គេចខ្លួន​)។​

    សម្ភារៈ​បាត់បង់​ម៉ូតូ​ម៉ាក​សង់​០១៦ (០១​គ្រឿង​)​ ពាក់​ស្លាកលេខ​ភ្នំពេញ ​1FV-2339 លេខ​តួ​និង​លេខ​ម៉ា​ស៊ិន 9582497​។​ សម្ភារៈ​ចាប់យក ម៉ូតូ​ម៉ាក​សង់​០១១ (០១​គ្រឿង​)​ ពណ៌​ខ្មៅ ​ពាក់​ស្លាកលេខ​បន្ទាយមានជ័យ​ 1 E-5676 លេខ​តួ និង លេខ​ម៉ា​ស៊ិន 8569336។​

    ប៉ូលិស​បន្តថា នៅ​មុនពេល​កើតហេតុ​ជនល្មើស​ទាំង​០៤​នាក់​បាន​ជិះ​ម៉ូតូ​០១​គ្រឿង​ម៉ាក​សង់​០១១​ ពណ៌​ខ្មៅ ​ពាក់ស្លាកលេខ​បន្ទាយមានជ័យ​1E-5676 ​លេខ​តួ​និង​ម៉ា​ស៊ី​ន​ 8569336 បាន​ឌុប​ជនល្មើស​ដោយ​ឈ្មោះ ធ​ង សារ៉ន ជា​អ្នក​ឌុប​។​

    ពេលមកដល់​ជនល្មើស​ម្នាក់​មិន​ស្គាល់ឈ្មោះ​ជា​អ្នក​ត​ថៃ្ល​ទិញ ​១.៧៨០ ​ដុល្លារ ត​ថៃ្ល​ត្រូវសុំ​យក​ម៉ូតូ​មក​ជិះ​សាក ដោយ​ទុក​អ្នក​០៣ នៅផ្ទះ​ជនរងគ្រោះ ទើប​ជនរងគ្រោះ​យល់ព្រម​ឱ្យ​ជិះ​សាក​ហើយ​ទៅ​បាត់​តែម្តង​។​

    ជនរងគ្រោះ​ឃាត់​អ្នក​ទាំង​០៣​ខាងលើ ប្រគល់​ឱ្យ​សមត្ថកិច្ច​។​ ករណី នេះ​សមត្ថកិច្ច​ស្រុក​កំពុង​បន្ត​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់