adverise with khmeread 14625768 1141890269231180 310507281 o

ពុទ្ធោ!!! ជំនន់​ទឹកភ្លៀង​លិចលង់​ស្រូវ​ប្រជាកសិករ​ជាង​១​ពាន់​ហិកតា​នៅ​កំពង់ស្ពឺ​

    កំពង់ស្ពឺ ៖ ជំនន់​ទឹកភ្លៀង​ធ្លាក់​ផ្ទួនៗ​ប៉ុន្មាន​ថ្ងៃនេះ​​ បានធ្វើឱ្យ​ស្រូវ​សន្ទូង​របស់​បងប្អូន​ប្រជាកសិករ នៅ​ខេត្តកំពង់ស្ពឺ ជាពិសេស​នៅ​ស្រុក​សំរោង​ទង បាន​រង​ផលប៉ះពាល់​យ៉ាងខ្លាំង សរុប​លិចលង់​អស់​ជាង​មួយ​ពាន់​ហិកតា។​

    យោងតាម​របាយការណ៍​សាលាខេត្ត​កំពង​ស្ពឺ​បានឱ្យដឹងថា ផលប៉ះពាល់​ខាងលើ​មាន៧ ឃុំ និង៣៧ ភូមិ ស្មើនឹង ១.៣៩០ ​ហិកតា  រួមមាន​១-​ឃុំ ខ្ទុំ​ក្រាំង ២ ភូមិ លិចលង់​អស់​98​ហិកតា​, ២-​ឃុំ​ព្ព្នាយ ៦ ភូមិលិចលង់​អស់ ​៣៦៤​ ហិកតា​, ៣-​ឃុំ​វល្លិ​សរ​១១ ភូមិ លិចលង់​អស់​ ៤២៦ ហិកតា​, ៤-​ឃុំ​សំ​រោងទង ៥ ភូមិ​លិចលង់​អស់ ២៣១ ហិកតា​, ៥-​ឃុំ​ត្រពាំង​គង ២ ភូ​​មិ​លិចលង់​អស់​ ៧១ ហិកតា​៦-​ឃុំ​ទំព័រ​មាស ២ ភូមិ​លិចលង់​អស់​ ២៣​ ហិកតា​ និង​៧-​ឃុំ​តាំង​ក្រូច ៩ ភូមិ​លិចលង់​អស់ ១៧៧ ហិកតា​។​

    ក្រៅពីនោះ​អាជ្ញាធរ​បាន​ជម្លៀស​ប្រជាពលរដ្ឋ​មួយ​គ្រួសារ​មាន​សមាជិក​ ៧ ​នាក់​ដែល​ត្រូវ​ទឹកជំនន់​លិច​ផ្ទះ​របស់គាត់។  អាជ្ញាធរ​កំពុង​តាមដាន​ស្ថានភាព​ទឹកជំនន់​ខាងលើនេះ ប្រសិន​ធ្ងន់ធ្ងរ នឹង​បញ្ចេញ​កម្លាំង​ជួយសង្គ្រោះ​បន្ទាន់​តែម្តង៕ (​អត្ថបទ​និង​រូបភាពៈ​ឡា​យូ​)

adverise with khmeread

មតិយោបល់