14625660 1141892585897615 734945492 o

ប៉ូលិស​ប៉ុ​ស្តិ៍​ច្បារអំពៅ​២​ ឃាត់​បុរស​ម្នាក់​ពីបទ​រួមភេទ​ជាមួយ​អនីតិជន​

    ភ្នំពេញ ៖ ជនជាប់ចោទ​ម្នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​នា​ថ្ងៃទី៩ ខែតុលា ឆ្នាំ​២០១៦ ម៉ោង​១២​ថ្ងៃត្រង់​តាម​ដីកា​តុលាការ​ពីបទ​រួមភេទ​ជាមួយ​អនីតិជន។​

    កម្លាំង​នគរបាល​ប៉ុស្តិ៍​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ បាន​ចុះ​អនុវត្ត​ដីកា​បញ្ជា​ឱ្យចូល​ខ្លួន​លេខ​១៦២  អ យ ឆ ចុះ​ថ្ងៃទី​០៥-១០-២០១៦ ដោយ​លោក គង់ សំ​សារ៉េត ព្រះរាជអាជ្ញារង​នៃ​អយ្យការ អម​សាលា ដំបូង​រាជធានី​ភ្នំពេញ បាន​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ មនុស្ស​និង​ការពារ​អនីតិជន ក្រសួងមហាផ្ទៃ ពីបទ រួមភេទ​ជាមួយ​អនីតិជន​ក្រោម​អាយុ​១៥​ឆ្នាំ កាលពី​ខែមេសា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះជួល ភូមិ​ដើម​ស្លែង សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ​ឈាន ចាន់ណា ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ សំណង់ ស្នាក់នៅ​ផ្ទះជួល ភូមិ​ដើម​ស្លែង សង្កាត់ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ។ ឃាត់ខ្លួន​នៅផ្ទះ​ជនសង្ស័យ​ស្នាក់នៅ​ខាងលើ។​

    បច្ចុប្បន្ន ជនសង្ស័យ​ប្រគល់ជូន​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន ក្រសួងមហាផ្ទៃ​ចាត់ការ​បន្ត ដើម្បី​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​៕

មតិយោបល់