adverise with khmeread 1

ពេល​លោក​អ្នកដឹង​ល្បិច​នេះហើយ ផ្ទះ​របស់លោក​អ្នកនឹង​លែង​ធុំក្លិន​អាក្រក់​តទៅទៀត​ហើយ​!

    ​ហេតុអ្វី​បានជា​យើង​ចំណាយ​ប្រាក់​ច្រើន​លើ​ផលិត​បំបាត់​ក្លិន នៅពេលដែល​របស់​ទាំង​នេះ​អ្នក​អាច​រៀបចំ​ដោយ​ខ្លួនឯងបាន​។ មាន​វិធីសាស្ត្រ​មួយ​ដែលមាន​ប្រសិទ្ធភាព​ក្នុងការ​បំបាត់​ក្លិន​មិនល្អ និង​សុវត្ថិភាព​១០០​ភាគរយ ហើយ​បែប​ធម្មជាតិ​ទៀត​។​

​    ​អ្វីដែល​អ្នកត្រូវការ​នោះ​គឺ​៖
​    ​- ទឹក​ក្រអូប​បោក​ខោអាវ ១/៤ ពែង​
​    ​- ម្សៅ​មេនំ​បុ័ង ឬ Baking Soda ៤ ស្លាបព្រា​បាយ​
​    ​- ទឹក ២ កែវ​

​    ​* របៀប​ធ្វើ​៖
​    ​ដាក់​ទឹក​ក្រអូប និង​ម្សៅ​មេនំ​បុ័ង​ចូលក្នុង​ធុង​ទឹក​មួយ​ដោយឡែក​សិន បន្ទាប់មក​ដាំទឹក ២ កែវ​នោះ​ឱ្យ​ពុះ ហើយ​សឹម​ចាក់ទឹក​ដាំ​ពុះ​នោះ​ចូលក្នុង​ធុង​លាយ​បញ្ចូល​គ្នា​។ ទុកចោល ៣០ នាទី សឹម​យក​វា​ដាក់ចូល​ក្នុង​ដប​ដើម្បី​ប្រើប្រាស់​។​

​    ​បន្ទាប់ពីនោះ​អ្នក​ត្រូវយក​វា​ទៅ​បាញ់​នៅ​កន្លែង​មាន​ក្លិន​មិនល្អ ប្រសិទ្ធភាព​នឹង​ឃើញ​ពេល​អ្នកប្រើប្រាស់​វា​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់