adverise with khmeread 1

តាមពិត​សារធាតុ ដែល​គេ​ចាក់​បង្គារ​គឺ​យ៉ាង​ដូច្នេះ​ឯង​! ចេះតែ​ពិសា មិន​ពិនិត្យ​ឱ្យ​ច្បាស់លាស់​ប្រយ័ត្ន​ខូចសុខភាព​

    ​ប្រទេស​អាស៊ី​មួយចំនួន​ត្រូវបាន​គេ​រកឃើញថា​នាំចេញ​បង្គា​ចាក់​សារធាតុ​គីមី​ដើម្បីឱ្យ​ផលិតផល​ធ្ងន់ ដើម្បី​លក់បាន​ថ្លៃ ហើយ​នាំទៅ​លក់​ដល់​អឺរ៉ុប និង​អាមេរិក​ទៀតផង ប៉ុន្តែ​ថ្មីៗ​នេះ​លោកខាងលិច​ទើបតែ​ហាមឃាត់​ការនាំ​ចូល​ទេ ជាពិសេស​វៀតណាម​។​

​    ​ក្នុង​វីដេអូ​រាយការណ៍​មួយ​បង្ហាញ​ពី​អ្នកផ្គត់ផ្គង់​ម្នាក់​បាន​ប្រើ​សារធាតុ​គីមី​ចំនួន ៣០ ប្រភេទ​ដាក់​ក្នុង​សេ​រ៉ាំ​ង​ដើម្បី​ចាក់​ចូលក្នុង​បង្គា​ដោយ​ក្នុងនោះ​មានការ​រួមបញ្ចូល​នូវ​សារធាតុ​ធំៗ​ដូចជា​៖
​    ​- CMC (Carboxymethyl cellulose)
​    ​- Gelatin
​    ​- Glucose

​    ​ហេតុអ្វី​បានជា​ពួកគេ​ធ្វើបែបនេះ​?
​    ​គឺ​ដោយសារ​ពួកវា​ធ្វើឱ្យ​អ្នកលក់​ទាំងនោះ​ទទួលបាន​ប្រាក់​ច្រើន​។ ឧ​. បង្គា ១ គីឡូ​នឹង​ឡើង​ទម្ងន់ ១,១៥ ដល់ ១,២ គីឡូ បន្ទាប់ពី​ចាក់​ថ្នាំ​រួច​។ ហើយ​វា​ក៏​ធ្វើឱ្យ​បង្គា​នោះ​នៅ​ស្រស់​បានយូរ និង​ធ្វើឱ្យ​អ្នកលក់​ងាយស្រួល​លក់​និង​មិន​ខាត​ដោយសារ​បង្គា​ខូចគុណភាព​។​

​    ​តើ CMC គឺជា​អ្វី​?
​    ​CMCCarboxymethyl cellulose គឺជា​សារធាតុ​អន្ធិលៗ​ដូច​ចាហួយ ប្រើ​ទៅលើ​ចំណីអាហារ ជាពិសេស​ថ្នាំ និង​គ្រឿងសម្អាង​។​

​    ​ម្ហូបអាហារ​នៅ​ស្រស់​បាន ៩៩,៥ ភាគរយ ឬ​លើស​នេះ ហើយ​វា​ត្រូវបាន​គេ​ហៅ​វា​ថា cellulose gum​។ យ៉ាងណាមិញ យោងតាម​ការសិក្សា​សារធាតុ​ទាំងនោះ​ពិសា​ច្រើន​នឹង​ធ្វើឱ្យ​រាគរូស និង​ឈឺ​ចុកចាប់​ពោះ​។ ហើយ​ប្រសិនបើ​អ្នក​ដែល​យក​ថ្នាំ​ប្រភេទ​មានតម្លៃ​ថោក​នោះ​ទៅ​ចា​ក់លើ​បង្គា វា​មាន​ផ្ទុក​សារធាតុ​ស្យូ​ដ្យូ​ម​ក្ល​រីដ និង​ស្យូ​ដ្យូ​ម​ក្លី​គូ​ឡា​ត ដោយ​សារធាតុ​ទាំងពីរ​នេះ​មិនល្អ​សម្រាប់​មនុស្ស​ដែលមាន​បញ្ហា​បេះដូង ឡើង​សម្ពាធ​ឈាម នោះឡើយ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់