adverise with khmeread 1

រូបភាព​មិនគួរ​ឱ្យ​ជឿ​ទាំងនេះ​សបញ្ជាក់​ថា ពេល​ខ្សត់​ឈើ​ទើប​មនុស្ស​ឱ្យ​តម្លៃ​ដើម​ឈរ​មួយ​ដើម​ដែល​នៅសល់​

    ​ផែនដី​គឺជា​កន្លែង​ដ៏​អស្ចារ្យ​សម្រាប់​មនុស្ស ដែល​យើង​គ្រប់គ្នា​ហៅថា​ផ្ទះ​។ វា​គឺជា​កាតព្វកិច្ច​របស់​ពួកយើង​ក្នុង​ការរក្សា​សម្បត្តិ​ធម្មជាតិ​ពិភពលោក​ជាមួយនឹង​ក្ដី​ស្រឡាញ់ និង​ការគោរព និង​ថែរក្សា​សម្រស់​របស់​វា​ឱ្យ​ស្រស់ត្រកាល ហើយ​វា​ក៏​ផ្ដល់​យើង​មក​នូវ​ទេសភាព​ជួយ​ថែរក្សា​ពួកយើង និង​ផ្ដល់​អត្ថប្រយោជន៍​ដល់​មនុស្ស​ដូចជា​ខ្យល់​អុកស៊ីសែន ដំណាំ​ហូប​ផ្លែ ការពារ​ខ្យល់ព្យុះ ទឹកជំនន់ ។​ល​។​

​    ​ប៉ុន្ដែ​សព្វថ្ងៃ​រឿង​ដែល​ពិបាក​បំផុត​សម្រាប់​ព្រៃឈើ គឺ​ការកាប់បំផ្លាញ​វាទទី​លើ​សម្បត្តិ​ធម្មជាតិ ដែល​ពិបាក​ឱ្យ​វា​មានជីវិត​រស់នៅ​ខ្លាំងណាស់​។ នេះ​ក៏​ជា​មូល​ហេតុដែល​ធម្មជាតិ​សង​វិញ​ដល់​មនុស្ស​នូវ​គ្រោះធម្មជាតិ​នានា បង្កឡើង​ដោយ​មនុស្ស​ខ្លួនឯង​ផ្ទាល់​។​

​    ​ខណៈដែល​នៅ​តំបន់​ខ្លះ​មាន​ព្រៃឈើ​ក្រាស់ និង​តាម​បណ្ដាល​ប្រទេស​មួយចំនួន​កំពុង​ហិនហោច​ដោយសារ​ការកាប់​បំផ្លាញ​។ ហើយ​ប្រទេស​ទាំង​នោះបាន​កំពុង​ខិតខំ​ធ្វើ​ផ្លូវ ធ្វើ​ផ្ទះ​ដើម្បី​ចៀស​វា​ដើមឈើ​ទាំងនោះ ដែល​សឹងតែ​ដាច់​ពូជ​ក្នុងស្រុក​របស់​ពួកគេ​។ ខាងក្រោម​នេះ​គឺជា​រូបភាព​ដ៏​គួរឱ្យ​កោតសរសើរ​ទៅដល់​ផ្នត់គំនិត​មនុស្ស​មួយចំនួន​ដែល​នៅមាន​ចិត្ត​អាណិត​ដើមឈើ សុខចិត្ត​ធ្វើ​ផ្លូវ​វាង មិន​កាប់សម្លាប់​វា​ទេ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់