Untitled 1

ដឹងថា​គ្រូទាយ​ថៃ​ដ៏​ល្បី​រូបនេះ​ទាយ​បែបណា​ទេ​សម្រាប់​ជោគវាសនា​ក្មេង​កើត​នៅ​ចន្លោះ​ខែតុលា​ដល់​ធ្នូ ឆ្នាំ​២០១៦ នេះ​?

    ​កាលពីពេល​ថ្មីៗ​នេះ គ្រូទាយ​ដ៏​ល្បី​របស់​ថៃ គឺ​លោក ហ្វា​ន់ តុង បាន​ទស្សន៍ទាយ​អំពី​ជោគជតារាសី​របស់​ក្មេង​ដែល​កើត​នៅ​ចន្លោះ​ខែតុលា និង ធ្នូ ដោយ​ផ្អែក​តាម​ដួងតារា​លើ​មេឃ​។​

​    ​លោក​បាន​ប្រមើល​មើលឃើញ​ទារក​ទាំងនោះ​នឹងមាន​ជីវិត​ដ៏​ល្អឥតខ្ចោះ និង​រុងរឿង​បំផុត ដោយសារតែ​ភព​ព្រហស្បតិ៍​ចាប់ផ្តើម​រះ​តាំងពី​ថ្ងៃទី ៧ ខែសីហា​មក​។ ហើយ​ឥទ្ធិពល​របស់​ភព​នេះ​នឹង​ជះឥទ្ធិពល​វិជ្ជមាន​ដល់​ជីវិត​ថ្មី​លើ​ផែនដី នៅ​អំឡុង​ខែតុលា វិច្ឆិកា និង​ធ្នូ ឆ្នាំ​២០១៦​។ 

​    ​លោកគ្រូ ហ្វា​ន់ តុង និយាយថា ទារក​ដែល​កើត​នៅ​ចន្លោះ​ខែ​ទាំងបី​នេះ​នឹងមាន​ជោគវាសនា​ក្លាយជា​អ្នកខ្លាំង​ពូកែ សម្រេចបាន​ជោគជ័យ​គ្រប់ជំពូក មានទ្រព្យ​ស្តុកស្តម្ភ មានជីវិត​ស្នេហា​សមប្រកប មាន​សុភមង្គល នេះ​គឺ​ដោយសារតែ​រា​ហ៊ូ​រត់គេច​ពី​ភព​ព្រហស្បតិ៍ មកសុំ​ជ្រក​តាម​ផ្ទះសម្បែង​នានា​លើ​ផែនដី​។ លោក​និយាយ វា​ជា​ឱកាសល្អ​បំផុត ប្រសិនបើ​មនុស្ស​ស្រី​កំពុង​ពពោះ ហើយ​បើជា​កូនប្រុស​គឺ​រឹតតែ​ប្រសើរ ព្រោះ​រា​ហ៊ូ​នាំ​សំណាង​ដល់​ពួកគេ ដែល​អាចធ្វើឱ្យ​ក្មេងប្រុស​ក្លាយជា​កំពូល​បុរស​ពេលអនាគត​ថែមទៀត​។​

​       ចុងក្រោយ​លោក​ក៏​និយាយ​ដែរ​ថា អំឡុង​បី​ខែ​នេះ​គឺជា​ខែ​ដែល​ល្អ​បំផុត​សម្រាប់​ចាប់ផ្តើម​ការងារ​ថ្មី មុខ​ជំនួញ​ថ្មី ចាប់​ដៃគូ​សហការ​ថ្មី ចាប់ផ្តើម​គ្រួសារ​ថ្មី និង​ធ្វើ​អ្វីៗ​ផ្សេងទៀត​គឺ​ល្អ​បំផុត កុំឱ្យ​រំលង​បី​ខែ​នេះ​ឱ្យសោះ​៕

មតិយោបល់