1

ព្យុះសង្ឃរា Matthew បក់​របើក​ចេញ​គ្រាប់កាំភ្លើង​ធំ​ជំនាន់​សង្គ្រាមស៊ីវិល​នៅ​អាមេរិក​តាំងពី​ជិត ២០០ ឆ្នាំមុន​

    ​គ្រាប់កាំភ្លើង​ធំ​សម័យ​សង្គ្រាមស៊ីវិល​អាមេរិក (១៨៦១-១៨៦៥) ត្រូវបាន​ចុច​ផ្ទុះ​ចោល​នៅ​រដ្ឋ South Carolina សហរដ្ឋអាមេរិក បន្ទាប់ពី​ព្យុះសង្ឃរា Matthew បាន​បោកបក់​និង​នាំឱ្យ​លេចឡើង​នូវ​យុទ្ធភណ្ឌ​ចាស់ៗ​របស់​យោធា​សម័យមុន​នៅ​ឆ្នេរ Folly Beach​។​

​    ​នាយក​សុវត្ថិភាព​សាធារណៈ​គឺ​លោក Andrew Gilreath បាន​ប្រាប់ CNN ថា ប្រជាជន​ក្នុង​តំបន់​ម្នាក់​បានឃើញ​គ្រាប់កាំភ្លើង​នេះ​នៅពេល​កំពុង​ដើរ​តាម​មាត់​ឆ្នេរ​។​

​    ​យ៉ាងណាក្តី ការិយាល័យ​ប៉ូលិស Charleston County Sheriff បាន​និយាយថា ក្រុម​បំផ្ទុះ​របស់​ទ័ពអាកាស​អា​មេ​រិ​កបាន​បំផ្ទុះ​យុទ្ធភណ្ឌ​ចាស់ៗ​ទាំងនេះ​នៅ​កន្លែង​ដែល​ពួកគេ​រកឃើញ​។ គ្រាប់​មួយចំនួន​ត្រូវបាន​យកទៅ​មូលដ្ឋាន​កងទ័ពជើងទឹក​ដើម្បី​បំផ្លាញចោល​៕

ប្រភព៖ CNN

មតិយោបល់