adverise with khmeread 112

នៅ​ជប៉ុន​ក៏មាន​បុណ្យ​ចំបើង​ដែរ ប៉ុន្តែ​តុបតែង​ញាក់សាច់​!

    ​ចាប់តាំងពី​ឆ្នាំ ២០០៨ មក និស្សិត​នៅ​សាកលវិទ្យាល័យ Musashino Art University ក្នុង​ទីក្រុង​តូ​ក្យូ​បាន​ប្រថុយ​ចូលទៅក្នុង​ឧទ្យាន Kamizeki Lagoon Park ក្នុង​ទីក្រុង Niigata ប្រទេស​ជប៉ុន ដើម្បី​ធ្វើ​រូបចម្លាក់​ដ៏​ធំ​ពី​ចំបើង​។ រៀងរាល់ឆ្នាំ​និស្សិត​ជប៉ុន​បាន​សាងសង់​គ្រោង​ឈើ​ធំ​ដើម្បី​ធ្វើជា​គ្រឹះ​សម្រាប់​ស្នាដៃ​ចំបើង​ដ៏​អស្ចារ្យ​របស់ខ្លួន​។​

​    ​ពិធីបុណ្យ​សិល្បៈ​ចំបើង​នេះ​ក៏មាន​ការរួមបញ្ចូល​ការ​បង្ហោះ​ខ្លែង កន្លែង​លក់ទំនិញ​តូចៗ និង​ពិធី​ជាច្រើន​ទៀត ហើយ​អ្នកចូលរួម​ក៏​អាច​ថតរូប​ជាមួយ​ស្នាដៃ​សិល្បៈ​ទាំងនេះ​ផងដែរ​។ ខាងក្រោម​នេះ​ជា​ស្នាដៃ​សិល្បៈ​នៅក្នុង​ពិធីបុណ្យ​សិល្បៈ​ចំបើង​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់