adverise with khmeread 22

នៅចាំ​ក្មេង​ឥណ្ឌា​កបត់​ម្នាក់នេះ​ទេ​? ឥឡូវ​ក្រុមគ្រូពេទ្យ​ជួយ​ឱ្យ​ក​គាត់​ត្រង់​វិញ​ហើយ​!

    ​ក្មេង​សិស្សសាលា​ម្នាក់ ដែល​រស់នៅ​ជាមួយនឹង​ក្បាល​បត់​ទៅ​ម្ខាង​ទីបំផុត​អាច​មើលឃើញ​ពិភពលោក​បញ្ឈរ​ត្រង់​ដូច​មនុស្ស​ធម្មតា​ដទៃទៀត​ហើយ បន្ទាប់ពី​វះកាត់​ទទួលបាន​ជោគជ័យ​រួចមក​នោះ​។​

​    ​ក្មេងប្រុស​អាយុ ១៣ ឆ្នាំឈ្មោះ Mahendra Ahirwar មាន​ជំងឺ​កម្រ​មួយ ដែល​ធ្វើឱ្យ​សាច់ដុំ​ក​.​របស់គាត់​ខ្សោយ ទើប​បណ្ដាល​ក្បាល​បត់ ១៨០ ដឺ​ក្រេ​បែបនេះ​។​

​    ​នៅពេល​ករ​បស់ Mahendra បត់​បែបនេះ​គឺ​បានត្រឹមតែ​អង្គុយ ខណៈដែល​គាត់​មិនអាច​ឈរ ឬ​ដើរ ហើយ​ត្រូវការ​មនុស្ស​ជួយ​ពេល​ញ៉ាំ​អាហារ ឬ​ទៅ​បន្ទប់ទឹក​ម្ដងៗ​។​

​    ​ប៉ុន្ដែ​ជីវិត​របស់ Mahendra ត្រូវបាន​ផ្លាស់ប្ដូរ​ទាំងស្រុង​ដោយសារ​សប្បុរសជន​ម្នាក់ មានកូន​ពីរ​នាក់​ឈ្មោះ Julie Jones រស់នៅ​ជាង ៦​ពាន់​គីឡូម៉ែត្រ​ពី​ទីក្រុង Liverpool ដែល​បាន​ជួយ​រៃអង្គាសប្រាក់ ១ ម៉ឺន ២ ពាន់​ផោន​សម្រាប់​ថ្លៃ​វះកាត់​តម្រង់​ក​.​របស់គាត់​។​

​    ​ពេលនេះ​គាត់​អាចធ្វើ​អ្វីដែល​ក្មេង​ដទៃទៀត​មាន និង​ដើរទៅ​សាលារៀន​ដោយ​ខ្លួនឯងបាន​ហើយ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់