adverise with khmeread 4

ពិតជា​មិនគួរ​ឱ្យ​ជឿ​! នៅ​អូស្ត្រាលី​មាន​ឆ្នេរ​អា​ថ៍កំ​បាំង​មួយ ដែល​លេច​ឆ្នេរ​ខ្សាច់​សក្បុស​រាល់ ៧ ឆ្នាំ​ម្តង​! ឆ្នាំនេះ​ជា​ឆ្នាំ​សំណាង ដែល​មើលឃើញ​វា​

    ​ដោយមាន​ទីតាំង​នៅតាម​បណ្តោយ​ឆ្នេរសមុទ្រ​ភាគ​ខាងកើត​ប្រទេស​អូស្ត្រាលី ឆ្នេរសមុទ្រ Mackenzies Bay ជាទូទៅ​ជា​ដៃសមុទ្រ​មួយ​ដែល​សុទ្ធតែ​ថ្ម ហើយ​មិន​ស័ក្តិសម​សម្រាប់​មនុស្ស​កម្សាន្ត​នោះឡើយ​។ 

​    ​ប៉ុន្តែ​នៅពេល​លក្ខខណ្ឌ​អាកាសធាតុ​ត្រឹមត្រូវ ដែល​ប្រហែលជា​ត្រឹម​ចន្លោះ​ពី ៧ ទៅ ១០ ឆ្នាំ វាល​ខ្សាច់​នឹង​លេចឡើង​នៅ​ឆ្នេរ​នេះ ហើយ​មនុស្ស​នៅក្នុង​តំបន់​នឹង​ទទួលបាន​ឆ្នេរ​ខ្សាច់​ដ៏​កម្រ​នេះ​ដើម្បី​កម្សាន្ត​។​

​    ​អ្នកជំនាញ​បាន​ប្រាប់​វេ​ប​សាយ Daily Telegraph ថា ឆ្នេរ​អា​ថ៍កំ​បាំង​នេះ​ប្រហែល​មកពី​បាតុភូត El Nino ដែល​រលក​តូចៗ​របស់​វា​ទុកពេល​ឱ្យ​ខ្សាច់​ពូន​ផ្តុំគ្នា​ទម្រាំ​បានជា​ឆ្នេរ តែ​ខ្សាច់​នោះ​មិនបាន​ហូរ​តាម​ទឹក​ទេ​។​

​    ​យ៉ាងណាក្តី គ្មាន​នរណាម្នាក់​ដឹង​ច្បាស់​ថា​តើ​ឆ្នេរ​នេះ​នឹង​បង្ហាញខ្លួន​បានយូរ​ប៉ុនណា​នោះឡើយ លើក​នេះ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់