adverise with khmeread 12506972 1077798845603735 1111049350 n

បរិភោគអាហារអ្វីជួយកម្ចាត់ខ្លាញ់រុំក្នុងថ្លើម

   បច្ចុប្បន្ន​អ្នកជំងឺ​កើត​នូវ​អាការរោគ​ខ្លាញ់​រុំ​ថ្លើម​មាន​អត្រា​កើន​ឡើងជា​លំដាប់ ដែលជា​បច្ច័យ​មួយ​គ្រោះថ្នាក់​និង​គួរ​មានការ​ប្រយ័ត្នប្រយែង​ខ្ពស់​។​
   ជំងឺ​នេះ​បើសិន​យើង​រកឃើញ​ទាន់ពេលវេលា​និង​អា​ចរក​វិធី​កម្ចាត់​ចោល​នៃ​មូលហេតុ​របស់​វា​នោះ​នឹង​អាចជួយ​កម្ចាត់​សារជាតិ​ខ្លាញ់​រុំ​ថ្លើម​បាន​យ៉ាង​មាន ប្រសិទ្ធភាព​និង​អាច​ព្យាបាល​បាន​នូវ​អាការ​:​នេះ​បានជា​សះស្បើយ​យ៉ាង​ឆាប់រហ័ស​។​
   ជំងឺ​ខ្លាញ់​រុំ​ថ្លើម​បើ​យើង​មិនបាន​ធ្វើការ​ព្យាបាល​ឬ​មិនបាន​ដឹង​ពី​ការកើត​អាការ​:​នេះ​ក្នុង​ខ្លួន​ទេនោះ​វា​នឹង​បង្ក​ឱ្យ​កោសិកា​ថ្លើម​ត្រូវ​ទទួលរង​ការខូចខាត​ជា​បណ្តើរៗ​ហើយ​ទីបំផុត​នឹងធ្វើ​ឱ្យ​ថ្លើម​ប្រែក្លាយជា​ក្រិន​ដែល​បង្ក​ការគំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​អាយុជីវិត​។​
   ការព្យាបាល​ខ្លាញ់​រុំ​ថ្លើម​ចាំបាច់​ត្រូវការ​ព្យាបាល​ឱ្យចំ​មូលហេតុ​ហើយ​ពិសេស​ទទួលទាន​របប​អាហារ​ដែល​ជីវជាតិ​អាហារ​ឱ្យបាន​ត្រឹមត្រូវ​នោះ​ជា​ប្រការ​មួយ​សំខាន់បំផុត​សម្រាប់​ប្រឆាំង​ទប់ទល់​នឹង​ជំងឺ​នេះ​ដូចខាងក្រោម ៖

    ១-​បរិភោគ​សារជាតិ​ខ្លាញ់​តិច :  នៅពេល​ដឹងថា​ខ្លួន​កើត​នូវ​អាការ​:​ខ្លាញ់​រុំ​ថ្លើម​អ្នកជំងឺ​ចាំបាច់​ត្រូវ​កាត់បន្ថយ​នូវ​ការបរិភោគ​សារជាតិ​ខា្ល​ញ់​ក្នុង​រាងកាយ​ជា​ចាំ បាច់​។​មិនត្រូវ​បរិភោគ​ខ្លាញ់​សត្វ​ច្រើន​ហួស​កម្រិត​ជាដាច់ខាត​។​ការបរិភោគ​សារជាតិ​ខ្លាញ់​សមរម្យ​នឹង​អាចជួយ​ឱ្យ​ការ​កម្ចាត់​សារជាតិ​ខ្លាញ់​ក្នុង​ថ្លើម​និង​ការព្យាបាល​ទទួលផល​ប្រយោជន៍​ខ្ពស់​។​

   ២-​បរិភោគ​អាហារ​មាន​សារជាតិ​ប្រូតេអ៊ីន​ឱ្យបាន​គ្រប់មុខ​: ​ត្រូវ​ជ្រើសរើស​បរិភោគ​អាហារ​ដែលមាន​បរិមាណ​ប្រូតេអ៊ីន សមស្រប​ពីព្រោះថា​នឹង​ជួយ​ឱ្យ​បរិមាណ​សារជាតិ​ខ្លាញ់​ក្នុង​ខ្លួន​មិន​កើនឡើង​ច្រើន ដែលជា​មូលហេតុ​នាំឱ្យ​កើតមាន​អាការ​:​សារជាតិ​ខ្លាញ់​ទៅ​រុំ​ដល់​ថ្លើម​។​សម្រាប់​ការបរិភោគ​សារជាតិ​ខ្លាញ់​ដែល​សមស្រប​គឺ​១២០​ក្រាម​ក្នុង​មួយថ្ងៃ​ឬ​ប្រហាក់ប្រហែល​នេះ​ក៏​ប្រសើរ​ដែរ​។​

    ៣-​បរិភោគ​កាឡូរី​សមល្មម : ត្រូវ​ចងចាំ​ថា​ការបរិភោគ​កាឡូរី​ខ្ពស់​ពេក​នឹង​
​ធ្វើឱ្យ​ការប្រមូលផ្តុំ​សារជាតិ​ខ្លាញ់​ដែល​សន្សំទុក​បន្តិច​ម្តងៗ​កាន់តែ​ច្រើនឡើង​នៅក្នុង​ថ្លើម​។ ការបរិភោគ​ត្រូវ​មានការ​កំហិត​ឱ្យ​សមស្រប​ដើម្បីឱ្យ​ទម្ងន់​ក្នុង​ខ្លួន​ថយចុះ​សន្សឹមៗ​មិន​បង្ក​ការប្រមូលផ្តុំ​ឬ​សន្សំទុក​នូវ​សារជាតិ​ខា្ល​ញ់​ក្នុង​រាងកាយ​ដើម្បី​ស្តារឡើងវិញ​នៃ​តួនាទី​របស់​ថ្លើម​។​

   ៤-​បរិភោគ​អាហារ​សម្បូរ​សារជាតិ​រ៉ែ​និង​កាក​សរសៃ : របប​អាហារ​ហូបចុក​ប្រចាំថ្ងៃ​គួរ​ទទួលទាន​ឱ្យបាន​ច្រើន​នូវ​ប្រភេទ​បន្លែ ផ្លែឈើ ក្នុងនេះ​មានដូចជា​ពពួក​ផ្សិត ដើម្បី​រក្សា​នូវ​តុល្យភាព​បរិមាណ​សារជាតិ​សរសៃ​ក្នុង​រាងកាយ​ឱ្យបាន​សមស្រប​។​ការបរិភោគ​បែបនេះ​នឹង​អាចជួយ​ផ្គត់ផ្គង់​នូវ​វិ​តា​មីន និង​សារជាតិ​រ៉ែ​ក្នុង​រាងកាយ​យ៉ាង​សមស្រប​។  ពិសេស​វា​អាចជួយ​បំ​ឡែ​ង​កាកសំណល់​ចេញទៅ​ក្រៅ​សរី​រាងកាយ​បាន​យ៉ាង​ល្អប្រសើរ​ផង​។​

   ៥-​បរិភោគ​អាហារ​មាន​បរិមាណ​សារជាតិ​ស្ករ​ទាប : ការបរិភោគ​សារជាតិ​ស្ករ​ខ្ពស់​មិន​ប្រសើរ​ឡើយ  ពិសេស​ស្ករស​។​ពីព្រោះថា​នៅពេល​មាន​បរិមាណ​ច្រើន​វា​នឹង​បំ​ឡែ​ង​ទៅជា​សារជាតិ​ខ្លាញ់​ទៅវិញ​។​ត្រូវ​មានការ​កំហិត​សារជាតិ​ស្ករ​សម្រាប់​ការបញ្ចុះ​ទម្ងន់ និង​ព្យាបាល​នូវ​អាការ​ខ្លាញ់​រុំ​ថ្លើម​ដែល​ប្រសើរ​ជាង​ការ​ការកាត់បន្ថយ​បរិមាណ​សារជាតិ​ខ្លាញ់​។​ត្រូវតែ​កំហិត​សារជាតិ​ស្ករ​មិនត្រូវ​ឱ្យមាន​ច្រើន​ពិសេស​មិនត្រូវ​ទទួលទាន​ប្រភេទ​ស្ករអំពៅ​ដែលមាន​សារជាតិ​ស្ករ​ខ្ពស់ជាង​ប្រភេទ​ស្ករ​ដទៃទៀត​។​

   ៦-​បំពេញ​វីតាមីន​គ្រប់គ្រាន់​:  ក្នុង​ថ្លើម​របស់​យើង​មានការ​ផ្ទុក​វិ​តា​មីន​ជាច្រើន​ប្រភេទ​ណាស់ ប៉ុន្តែ​នៅពេល​ថ្លើម​ទទួលរង​ការប៉ះពាល់​នោះ​លទ្ធភាព​រក្សា​នូវ​វិ​តា​មីន​នោះ​នឹងមាន​ការ​ថមថយ​ចុះ​ហើយ​បើ​យើង​មិន​បំពេញបន្ថែម​ទាន់ពេលវេលា​ទេ​នឹង​បង្ក​នឹង​ឱ្យ​សរី​រាងកាយ​ទទួលរង​នូវ​ការខ្វះ​វិ​តា​មីន ។​ដូចនេះ​ឃើញថា​ដើម្បី​ការពារ​និង បង្ការ​បាន​នូវ​ការ​ទទួលរង​ប៉ះទង្គិច​ដោយសារ​ជាតិពុល នោះ​យើង​ចាំបាច់​ត្រូវ​បរិភោគ​ប្រភេទ​អាហារ​ដែល​ផ្ទុក​ដោយ​វិ​តា​មីន B វិ​តា​មីន​C  និង​ក្រុម​វិ​តា​មីន​A ,D ,E K ,B11​ជាដើម​៕​

adverise with khmeread

មតិយោបល់