adverise with khmeread Image5

ស្ត្រី​ម្នាក់​បើករថយន្ត​ទាំង​ស្រវឹងស្រា​ជោក ជ្រុល​ចង្កូត​ឡើងលើ​ខឿន​បុក​បង្កាន់ដៃ​ដែក ស្ពាន​អាកាស​ស្ទឹងមានជ័យ​បែក​កង់​ទៅមុខ​លេង​រួច​ (​មាន​វីដេអូ​)

    ភ្នំពេញ ​៖ ស្រី​ស្អាត​ម្នា​ក់បាន​បើករថយន្ត​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ ទាំង​ខ្លួន​ស្រវឹងស្រា​ឡើង​ជោកជាំ ហើយ​រេ​ចង្កូត​ទៅបុក​ខឿន​និង​បង្កាន់ដៃ​ដែក​នៅក្រោម​ស្ពាន​អាកាស​ស្ទឹងមានជ័យ បណ្ដាល​ឱ្យ​​បែក​កង់​មុខ​ទៅមុខ​លេង​រួច ហើយ​ម្ចាស់​រថយន្ត​ដេក​សន្លប់​ក្នុង​រថយន្ត​តែម្តង​។​

    ហេតុការណ៍​នេះ​បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ ​និង​សមត្ថកិច្ច​ទៅ​ចោមរោម​មើល​កាលពី​វេលា​ម៉ោង​៨​ និង​៤០​នាទី​យប់ ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៦ ទីតាំងនៅ​ក្រោម​ស្ពាន​អាកាស​ស្ទឹងមានជ័យ ស្ថិតក្នុង​ទឹកដី​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

    ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​សង្កែ​ត​ឃើញ​រថយន្ត​បង្ក​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ ពណ៌​ស្ក ពាក់​ស្លាក​លេខ​ភ្នំពេញ​2W.9604 បើកបរ​ដោយ​ស្ត្រី​ស្អាត​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ ហើយ​ស្រវឹងស្រា​ឡើង​ជោកជាំ បាន​បើក​ឡើង​មកលើ​ស្ពាន​អាកាស​ស្ទឹងមានជ័យ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​។​

    ខណៈ​មកដល់​ពាក់កណ្ដាល​ស្ពាន​ក៏​បួង​ចង្កូត​បត់​ឆ្វេង​បម្រុង​ទៅតាម​វត្ត​ស្ទឹងមានជ័យ តែដោយសារ​ស្ត្រី​រូបនោះ​ស្រវឹងស្រា​ខ្លាំងពេក ក៏​ជ្រុល​ចង្កូត​បុក​ឡើង​ខឿន​និង​បុក​បង្កាន់ដៃ​ដែក បណ្ដាលឱ្យ​បែក​កង់​មុខ​ផ្នែក​ខាងស្ដាំ​ទៅមុខ​លេង​រួច ហើយ​ស្ត្រី​ម្ចាស់​រថយន្ត​នោះបាន​ដេក​សន្លប់​ក្នុង​រថយន្ត​ដោយ​មិនបាន​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​និង​អ្នកដទៃ​ឡើយ​។​

    ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​មកដល់​ចំណុចកើតហេតុ​និង​បាន​ទំនា​ក់​ទំនង​ទៅ​សាច់​ញា​ត្តិ​ឱ្យ​មកជួយ​មើល​និង​ទទួលខុសត្រូវ រួច​សមត្ថកិច្ច​បាន​ស​ហ​ការ​ជាមួយ​ជំនាញ​ឱ្យ​មក​ធ្វើការ​វាស់វែង​យកទៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ម្ចាស់​ចូលខ្លួន​ទៅ​ដោះស្រាយ​តាមច្បាប់​៕

adverise with khmeread

មតិយោបល់