adverise with khmeread Unnamed %283%29

ឃាត់​ស្ត្រី​វ័យ​៦០​ឆ្នាំ​មក​អប់រំ​លើក​ទី​១​ ពាក់ព័ន្ធ​កត់​កន្ទុយ​លេខ​

    ភ្នំពេញ ៖ ស្ត្រី​វ័យ​៦០​ឆ្នាំ​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យកមក​អប់រំ​៤៨​ម៉ោង មាន​អ្នកធានា​ត្រឹមត្រូវ បន្ទាប់ពី​ពាក់ព័ន្ធ​បើក​កត់​កន្ទុយ​លេខ (ឆ្នោត​ខុសច្បាប់) ហើយ​អនុញ្ញាតឱ្យ​វិលត្រឡប់​ទៅផ្ទះ​វិ​ញ​ជាការ​ព្រមាន​លើកទីមួយ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ឡេង អ៊ី​ណៅ ភេទ​ស្រី អាយុ​៦០​ឆ្នាំ មុខរបរ​កត់​កន្ទុយ​លេខ ​(​ឆ្នោត​វៀតណាម​) ស្នាក់នៅ​ផ្ទះជួល​លេខ​១៣ ភូមិ​តា​ឡី សង្កាត់​-​ខណ្ឌដង្កោ ដែល​ត្រូវ​កម្លាំងចម្រុះ​របស់​គណ​បញ្ជាការ​ឯកភាព​ខណ្ឌ​ដង្កោ​ឃាត់ខ្លួន​ក្នង​ករណី ចុះបង្ក្រាប កន្លែង​លេងល្បែង​ស៊ីសង​ខុសច្បាប់ ត្រង់ចំណុច​ផ្ទះជួល​ខាងលើ​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៦ វេលា​ម៉ោង​១១​ និង​៣០​នាទី កម្លាំង​គណៈបញ្ជាការ​ឯកភាព​របស់ សាលាខណ្ឌ​ដង្កោ ដឹកនាំ​ដោយ​លោក តិ​មា សោភា អភិបាលរង​នៃ​គណៈ​អភិបាល​ខណ្ឌដង្កោ បាន​ចុះបង្ក្រាប ជាក់ស្តែង​ករណី​បើក​កន្លែង​លេងល្បែង​ស៊ីសង​ខុសច្បាប់ (​ឆ្នោត​វៀតណាម​) ស្ថិតនៅ​ផ្ទះ​លេខ​១៣ ផ្លូវ​បេតុង ភូមិ តា​ឡី សង្កាត់​-​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។​

    សមត្ថកិច្ច​ចុះទៅ​ដល់​កន្លែង​ខាងលើ​បាន​ឆែកឆេរ និង​រកឃើញវត្ថុតាង​មានដូចជា​៖ ១-​ត្រា​ថ្ងៃខែ​ចំនួន​០២, ២-​ក្រដាស់​កត់​កន្ទុយលេខ ​(​ឆ្នោត​វៀតណាម​)​ មួយចំនួន, ៣-​ក្តារ​សម្រាប់​សរសេរ​ល​ទ្ធ​ផល​ឆ្នោត​ចំនួន​០១, ៤-​ម៉ាស៊ីន​គិត​លេខ​ចំនួន​០១​គ្រឿង​, ៥-​លុយ​ខ្មែរ​ចំនួន​៥.៤០០​រៀល (​ប្រាំ​ពាន់​បួន​រយ​រៀល​) និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ម្នាក់​ ឈ្មោះ ឡេង អ៊ី​ណៅ ភេទ​ស្រី អាយុ​៦០​ឆ្នាំ ជា​អ្នក បើក​កន្លែង​លេងល្បែង​ស៊ីសង​ខុសច្បាប់ (​ឆ្នោត​វៀតណាម​) រួម​និង​វត្ថុតាង​ខាងលើ​យកមក​ធ្វើការ​សាកសួរ​នៅ អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​តាម​នីតិវិធី​ច្បាប់។​

    ក្រោយពី​ធ្វើការ​សាកសួរ​ជនសង្ស័យ​ខាងលើ​បាន​សារភាព ថា​រូបគាត់​គ្រាន់តែ​ជា​សហការី​របស់​មេ​ឆ្នោត​មិនមែនជា​អ្នកបើក​ទីតាំង​ខាងលើ​ទេ​និង​មាន​វ័យ​ចំណាស់ សមត្ថកិច្ច ក៏បាន​ធ្វើ​កិច្ចសន្យា​អប់រំ លិខិតធានា​ឈ្មោះ ឡេង អ៊ី​ណៅ វិលត្រឡប់​ទៅផ្ទះ​វិញ ដោយមាន​ការ ឯកភាព​ពី​លោក ងិន ពេ​ជ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ៕

adverise with khmeread

មតិយោបល់