adverise with khmeread 14672750 1142324709187736 150627998 o

លួច​ម៉ូតូ​បាន​៧​ថ្ងៃ​ជាប់​ខ្នោះ​ប៉ូលិស​ខណ្ឌ​ព្រែក​ព្នៅ​

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូ​បាន​ប៉ូលិស​ឃាត់ខ្លួន​ថ្ងៃទី​១០ ខែ តុលា ឆ្នាំ​២០១៦​ វេលា​ម៉ោង ១២ ពាក់ព័ន្ធ​ករណី លួច​យក​ម៉ូតូ​កាលពី​ថ្ងៃទី០៤​ តុលា​ ឆ្នាំ​២០១៦​ វេលា​ម៉ោង​៧​និង ៣០​នាទី​យប់​កន្លងទៅ​នៅ​ចំណុច​ផ្លូវលំ ភូមិ​ពោធិ៍​មង្គល សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ចាន់ ផល្លា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្ម​ករសែ​ង​ត្រី ស្នាក​នៅផ្ទះ​គ្មាន​លេខ ភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ។ ​សម្ភារៈ​ដកហូត​មាន ៖ ម៉ូតូ​ម៉ា​កស៊ីរ៉ូ​សព​ណ៌ខ្មៅ​១​គ្រឿង សេរី​ឆ្នាំ​២០០៨ ពាក់​ស្លាក​លេខ​សៀមរាប 1A-0485 ប្រគល់ឱ្យ​ម្ចាស់​ដើម​វិញ។​

    ចំណែក​ជនរងគ្រោះ​ឈ្មោះ​ សំ ថា​ញ់ ​ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាងសំណង់ មាន​ទីលំនៅ​ភូមិ​ភូមិ​ពោធិ៍​មង្គល សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ។​

    ប៉ូលិស​បន្តថា កាលពី​ថ្ងៃទី​០៤ តុលា​ ឆ្នាំ​២០១៦​ វេលា​ម៉ោង​៧​ និង៣០​នាទី​យប់​នៅ​ចំណុច​ផ្លូវលំ​ភូមិ​ពោធិ៍​ម​ង្ក​ល សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ​ជនរងគ្រោះ​ឈ្មោះ សំ ថា​ញ់​ បាន​ជិះ​ម៉ូតូ​ម៉ា​កស៊ី​រូស​ពណ៌​ខ្មៅ​១​គ្រឿង ពាក់​ស្លាក​លេខ​សៀមរាប 1A-0485 ​ចេញទៅ​កន្លែង​បែរ​ចិញ្ចឹម​ត្រី​បាន​ទុក​ម៉ូតូ​នៅ​មាត់ទន្លេ​ចម្ងាយ​ប្រហែល​១៥០​ម៉ែត្រ​។​

    ពេល​មកវិញ​ក៏បាន​បាត់​ម៉ូតូ​របស់ខ្លួន ហើយ​ភ្លាមនោះ​មាន​អ្នកជិតខាង​បាន​ប្រាប់ថា​ឃើញ​ជនសង្ស័យ​ឈ្មោះ ​ចាន់ ផល្លា​ បាន​យកទៅ​បាត់​ហើយ។ ​លុះដល់​ថ្ងៃទី​១០ ​តុលា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​១២ ជនរងគ្រោះ​បាន​ជួប​ប្រទះឃើញ​ជនសង្ស័យ​នៅត្រង់ចំណុច​កើតហេតុ​ខាងលើ​ក៏បាន​ទៅប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​ព្រែក​ព្នៅ​ដើម្បី​ឃាត់ខ្លួន​សាកសួរ។​

    តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​បាន​សារភាពថា​ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​របស់​ជនរងគ្រោះ​ពិតប្រាកដ​មែន​។​ បច្ចុប្បន្ន​ជនសង្ស័យ​បាន​សាកសួរ​បន្ត នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ ដើម្បី​កសាង​សំណុំរឿង​បញ្ចូនទៅ​តុលាការ៕

adverise with khmeread

មតិយោបល់