Unnamed

ប៉ូលិស​ចាប់​ឆក់​ទូរស័ព្ទ​ម្នាក់​ពី​ជន​ជាតិចិន​នៅ​វត្តភ្នំ​

    ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​វត្តភ្នំ​ខណ្ឌដូនពេញ​បាន​ឃាត់ខ្លួន​ចោរឆក់​ទូរស័ព្ទ​ម្នាក់​បន្ទាប់ពី​បានធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ​របស់​ជនជាតិ​ចិន​កាលពី​វេលា​ម៉ោង​៤​កន្លះ​ល្ងាច​ថ្ងៃទី​១០ ​តុលា ​ឆ្នាំ​២០១៦​នេះ នៅ​ចំណុច​បរិវេណ​វត្តភ្នំ​ខាងត្បូង​ភូមិ​ទី​១០​ សង្កាត់​វត្តភ្នំ​ ខណ្ឌដូនពេញ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ​ស៊ន ធារ៉ា​ត់ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ ជនជាតិខ្មែរ​មុខរបរ​ និង​ទីលំនៅ​មិន​ពិតប្រាកដ​ពីបទ លួច ​(​ឆក់​ទូរ​ស័ព្ទដៃ​)​ នៅ​ចំណុច​បរិវេណ​វត្តភ្នំ​ខាងត្បូង​។ វត្ថុតាង​ចាប់យក​បាន ទូរ​សព្ទ័​ដៃ​មួយគ្រឿង​ម៉ាក​ HUAWE ពណ៌​ទឹកមាស​សស៊ី​ម​កាត​លេខ ​០៨៨ ៧៧៣៩៨៨៨ ជា​របស់​ជនរងគ្រោះ​។​

    ប៉ូលិស​បន្តថា ជនរងគ្រោះ​ឈ្មោះ JIANG ZHONGHUA ភេទ​ប្រុស ​អាយុ​៥៥​ឆ្នាំ​ ជនជាតិ​ចិន មុខរបរ​ជាងភ្លើង​មាន​ទីលំនៅ​ផ្ទះ​លេខ​៣៩៦​ ផ្លូវលំ​សង្កាត់​ជ្រោយចង្វារ​ ខណ្ឌ​ជ្រោយចង្វារ​ រាជធានី​ភ្នំពេញ​។​

    បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌដូនពេញ​ដើម្បី​កសាង​សំណុំរឿង​តាម​និតិ​វិធី៕

មតិយោបល់