Unnamed %282%29

ម៉ូតូ​ធំ XR ជិះ​បត់​ត្រឡប់ក្រោយ មិន​ប្រ​យ័ត្ន​ត្រូវ​ម៉ូតូ​ហុងដា​បុក​រងរបួស​ធ្ងន់​ស្រាល​៣​នាក់ ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ ជនរងគ្រោះ​៣​នាក់​បាន​រងរបួស​ធ្ងន់​និង​ស្រាល ដោយសារ​ម៉ូតូ XR មួយគ្រឿង​ជិះ​បត់​ត្រឡប់ក្រោយ មិន​ប្រយ័ត្ន ត្រូវ​ម៉ូតូ​ហុងដា​សេ​១២៥ ជិះ​ទៅបុក​ពេញទំហឹង កាលពី​វេលា​ម៉ោង៨ ​និង​៤០​នាទី​យប់ ថ្ងៃទី១០ តុលា ២០១៦ នៅតាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី​ស្ថិតក្នុង​ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ។​

    សាក្សី​ពី​កន្លែងកើតហេតុ ដំបូង​គេ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក XR ពណ៌​ខៀវ​លា​យស ពាក់​ស្លាក​លេខ​ភ្នំពេញ 1DO-6612 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី​ទិសដៅ​ពី​ជើង​ទៅ​ត្បូង។​ ខណៈ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​ម៉ូតូ XR បាន​បន្ថយល្បឿន​បត់​ត្រឡប់ក្រោយ​ដោយ​មិនបាន​បើកភ្លើង​ស៊ីញ៉ូ​។​

    ស្របពេលនោះ ក៏មាន​បុរស​២​នាក់​ជិះ​ម៉ូតូ​ហុងដា​សេ​១២៥​ ពណ៌ខ្មៅ​ ស៊េរី​០១២​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1BL-6448 មកពី​ក្រោយ​ស្រប​ទិស​គ្នា វ៉ា​ក​អើ បណ្តាលឱ្យ​បុក​ជាមួយ​ម៉ូតូ XR ប៉ើង​ខ្ទាត​បណ្តាលឱ្យ​អ្នកបើក​ម៉ូតូ​ទាំង​គ្រឿង​រងរបួស​ធ្ងន់ រីឯ​អ្នកជិះ​ពីក្រោយ​ជាមួយ​ម៉ូតូ​ហុងដា​សេ​១២៥​រងរបួស​ស្រាល។ ​តែ​ជនរងគ្រោះ​ទាំង​៣​នាក់​នៅ​មិនទាន់​គេ​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ។​

    ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ទាំង​៣​នាក់​ត្រូវបាន ក្រុម​សង្គ្រោះ​របស់​អង្គភាព ៧១១ ដឹក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ពោធិចិនតុង។ ​បន្ទាប់មក​ដោយមាន​តំណាង​ខាង​ម៉ូតូ​ ​XR ចេញមក​ទទួលខុសត្រូវ​បាន​សង​សំណង​ទៅ​ម៉ូតូ សង់​សេ​១២៥ ចំនួន​៣៥០​ដុល្លារ ដើម្បី​បញ្ចប់រឿង​នៅ​កន្លែងកើតហេតុ​តែម្តង​៕​

 

មតិយោបល់