adverise with khmeread 1475687459 lun 1280x628 1024x502

ភរិយា​របស់​កីឡាករ​ជម្រើសជាតិ​ស្វ៊ី​សម្នាក់​ជាប់​ជា​អ្នកគាំទ្រ​បាល់ទាត់​ទាក់ទាញ​បំផុត​ក្នុង​ទស្សនា​វ​ដ្តី GQ Italy

    ​ប៉ុន្មាន​ថ្ងៃនេះ​ជា​ថ្ងៃ​រីករាយ​បំផុត​សម្រាប់​នាង Erjona Sulejmani ។​

​    ​Sulejmani បាន​រៀប​អាពាហ៍ពិពាហ៍​បី​ឆ្នាំ​មកហើយ​ជាមួយនឹង​ខ្សែបម្រើ​អន្តរជាតិ​ស្វ៊ី​ស Blerim Dzemaili  ខណៈដែល​ពួកគេ​ក៏មាន​កូនប្រុស​ជាមួយគ្នា​ផងដែរ​។​

​    ​ថ្មីៗ​នេះ នាង Erjona Sulejman បាន​ជាប់​ជានា​រី ដែល​គេ​ចាប់អារម្មណ៍​ច្រើន​បំផុត​នៅឯ​ព្រឹត្តិការណ៍​បាល់​អឺរ៉ុប Euro 2016 ។​

​    ​ភរិយា​អតីត​តារាបាល់ទាត់​របស់ Napoli ដែល​បច្ចុប្បន្ន​លេង​ឱ្យ Bologna រូបនេះ បានបង្ហាញ​ខ្លួន​ក្នុង​ហ្វូង​អ្នកគាំទ្រ​ជាច្រើន ខណៈដែល​ស្វ៊ី​ស​កំពុង​មមាញឹក​ជាមួយនឹង​ការប្រកួតប្រជែង​របស់​ពួកគេ​។​

​    ​ហើយ​ឥឡូវនេះ​នាង​ត្រូវបាន​ទទួលស្គាល់ថា​ទាក់ទាញ​បំផុត​ជា​ផ្លូវការ​ដោយ​ទស្សនា​វ​ដ្តី GQ Italy​។​

​    ​យោងតាម​ទស្សនា​វ​ដ្តី​មួយ​នេះ Erjona Sulejman ត្រូវបានតែងតាំង​ជា​ប្រិយមិត្ត​ដែលមាន​ភាព​ទាក់ទាញ​ខ្លាំងជាងគេ​បំផុត​ក្នុង​តំបន់​អឺរ៉ុប​។​

​    ​សម្រាប់​កំណត់ត្រា​នេះ Sulejmani អាយុ ២៩ ឆ្នាំ​កើត​ក្នុងប្រទេស​អាល់​បា​នី​ក៏​កំពុង​ប្រកបរ​បរជា​តារា​បង្ហាញ​ម៉ូត​ផងដែរ​៕

adverise with khmeread

មតិយោបល់