adverise with khmeread File sir alex ferguson speaks about his relationship with cristiano ronaldo in his autobiography %281%29

Cristiano Ronaldo លាតត្រដាង​ធាតុពិត​របស់លោក Sir Alex Ferguson ចំពោះ​ខ្លួន​

    ​Cristiano Ronaldo និយាយថា Sir Alex Ferguson គឺ​ដូចជា​ឪពុក​បង្កើត​របស់ខ្លួន​អ៊ីចឹង​សម្រាប់​គាត់ អំឡុង​អាជីព​របស់គាត់​នៅ​ជាមួយ​ក្រុម​បិសាច​ក្រហម Manchester United​។​

​    ​ប្រធាន​ក្រុមបាល់ទាត់​អន្តរជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ គឺជា​ការចុះហត្ថលេខា​ដ៏​ពិសេស​បំផុត​មួយ​របស់ Ferguson ពេល​គាត់​ចាប់ផ្តើម​រះ​ត្រដែត​នៅឯ​ទឹកដី Old Trafford បន្ទាប់ពី​ធ្វើដំណើរ​មកដល់​ពី​ក្លឹប​កុមារភាព​របស់គាត់ Sporting Lisbon កាលពី​ឆ្នាំ ២០០៣​។​

​    ​គាត់​បាន​រីករាយ​ជាមួយនឹង​ទំនាក់ទំនង​ដ៏​ល្អប្រសើរ​មួយ​ជាមួយ​អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​ស្កុ​តឡែ​ន​របស់ខ្លួន រហូតដល់​ការចាកចេញ​របស់ខ្លួន​ក្នុង​ឆ្នាំ​២០០៩ ហើយ​គាត់​បាន​និយាយថា ក្តីមេត្តា​របស់ Ferguson បានធ្វើឱ្យ​ខ្លួន​នៅតែ​នឹករលឹក​ដល់​គាត់​។​

​    ​Ronaldo បាន​បញ្ជាក់ថា "​គាត់​អញ្ជើញ​អ្នក​រាល់គ្នា​ដើម្បី​មក​ទទួល​អាហារ​ថ្ងៃត្រង់ ដែល​មក​សម្រាប់​ការទទួល​ទាន​អាហារ​ថ្ងៃត្រង់​...​ផឹក​តែ​អង់គ្លេស​! វា​គឺជា​គ្រួសារ​មួយ​ជាមួយ​គាត់​"​។ 

​    ​គាត់​បាន​បន្តទៀតថា "​ពេលដែល​ឪពុក​របស់ខ្ញុំ​ឈឺ​ក្នុង​ទីក្រុង​ឡុង​ដ៍ និង​ស្ថិតនៅក្នុង​មន្ទីរពេទ្យ ដែលមាន​អាកា​រៈ​ធ្ងន់ធ្ងរ​បំផុត ក្នុងស្ថានភាព​សន្លប់ ខ្ញុំ​បាន​ពិភាក្សា​ជាមួយ Ferguson ។ ខ្ញុំ​បាន​និយាយថា លោកគ្រូ ខ្ញុំ​មិនមាន​អារម្មណ៍ល្អ​ទេ​"​។​

​    ​"​អំឡុង​ពេលនោះ​យើង​កំពុងស្ថិត​ក្នុងពេល​មមា​ញឹក​មួយ​ក្នុង​លី​ក និង Champions League ប៉ុន្តែ​ខ្ញុំ​និយាយថា លោកគ្រូ ខ្ញុំ​មិនមាន​អារម្មណ៍ល្អ​នោះឡើយ​។ ខ្ញុំ​ចង់ទៅ​មើល​ឪពុក​ខ្ញុំ​"​។​

​    ​"​គាត់​បាន​និយាយថា (Ferguson) Cristiano​ចង់ទៅ​មួយថ្ងៃ ពីរ​ថ្ងៃ មួយ​សប្តាហ៍ ឯង​ទៅ​ចុះ​។ ឪពុក​របស់​ឯង​ជា​មនុស្ស​សំខាន់​ដែល​ត្រូវ​ទៅ​ជួប​មុនគេ ទៅ​ចុះ​។ ពេលដែល​គាត់​បាន​ប្រាប់​ខ្ញុំ​ដូច្នោះ ខ្ញុំ​គិតថា បុរស​ម្នាក់នេះ​ពិតជា​អស្ចារ្យ​មិនគួរ​ឱ្យ​ជឿ​នោះឡើយ​។ គាត់​គឺជា​ឪពុក​ខាង​បាល់ទាត់​សម្រាប់​ខ្ញុំ​"៕ 

 

adverise with khmeread

មតិយោបល់