adverise with khmeread Unnamed %284%29

រថយន្ត​កៀ​រថយន្ត​បង្ក​ការកកស្ទះ​ដល់​ចរាចរណ៍​តាម​ផ្លូ​វ​ជិត​២០​នាទី

    ភ្នំពេញ ៖ រថយន្ត​ពី​គ្រឿង​ខណៈ​កំពុងតែ​ស្ទះ​ចរ​ចរណ៍​បាន​បើក​កៀរ​គ្នា​បណ្ដាលឱ្យ​កកស្ទះ​ចរាចរណ៍​កាលពី​វេលា​ម៉ោង​៨ ​និង​១០​នាទី​យប់​ថ្ងៃទី​១០ ​ខែតុលា ឆ្នាំ២០១៦ ត្រង់ចំណុច​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ​ថ្មី ស្ថិត​តាម​បណ្ដោយ​ផ្លូវ​សហ​ពន្ធ​រុស្សី សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។

    តាម​ប្រភព​ព័ត​មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ខណៈពេល​កំពុងតែ​ស្ទះចរាចរណ៍​ខ្លាំង​នៅ​ចំណុច​ខាងលើ​ក៌​មាន​រថយន្ត​មួយគ្រឿង​ម៉ាក​តា​កូ​ម៉ា​ពណ៌​ទឹកប្រាក់ ​ពាក់​ស្លាក​លេខ ភ្នំពេញ 2X-5216 បើកបរ​ដោយ​បុ​រស​ម្នាក់​រួមជាមួយ​អ្នកជិះ​ស្រី​៣​នាក់​ទៀត​ជា​អ្នកបើក​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​យឺតៗ​។​

    ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង​ម៉ាក​សាំ​យ៉ុង​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ 2Q - 4065​ បើកបរ​ដោយ​បុរស​ម្នាក់​អ្នករួមដំណើរ​២​នាក់​ក្នុងស្ថានភាព​ស្រវឹង​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ស្រប​ទិស​គ្នា​បាន​ជិះ​មកពី​ក្រោយ​ហើយ​វ៉ា​បំណង​អែប​ខាងស្ដាំ​ផ្លូវ​តែ​មិន​ប្រ​យ័ត្ន​បណ្ដាលឱ្យ​កៀរ​ពី​ចំហៀង​ថ្ពាល់​ខាងមុខ​ខាងឆ្វេង​បណ្ដាលឱ្យ​កូត​បន្តិចបន្តួច​។

    ក្រោយពេល​កើតហេតុ​ភាគី​ទាំងសងខាង​បាន​ចុះមក​និយាយ​ប្រកែក​គ្នា​ជិត​២០​នាទី​ទើប​បង្ក​ការកកស្ទះ​ដល់​ការធ្វើដំណើរ​របស់​ប្រជាជន​ដទៃទៀត​ទើប​ក្រោយមក​ខាង​ភាគី​បង្ក​យល់ព្រម​ទទួល​ជួសជុល​រថយន្ត​រងគ្រោះ​ទាំងស្រុង​ដើម្បី​បញ្ចប់រឿង​នៅនឹងកន្លែង​កើតហេតុ​តែ​ម្តង៕

adverise with khmeread

មតិយោបល់