adverise with khmeread Lionelmessi cropped l532jjjrv5dh1oo3629ql464z

Lionel Messi: Ronaldinho ប្រាប់​ខ្ញុំ​ឱ្យ​ពាក់អាវ​លេខ ១០ របស់គាត់​

    ​Lionel Messi បាន​បង្ហើប​ឱ្យដឹងថា Ronaldinho គឺជា​អ្នក​ប្រាប់​គាត់​ឱ្យ​ចាប់យក​អាវ​លេខ ១០​របស់ខ្លួន មុន​ពេលដែល​និមិត្តរូប​ប្រទេស​ប្រេ​ស៊ី​ល​រូបនេះ បាន​ចាក​ចេញពី​អ្នកបុណ្យ Barcelona កាលពី​ឆ្នាំ ២០០៨​។​

​     Ronaldinho បាន​ចូលរួម​ជាមួយ Barcelona ក្នុង​ឆ្នាំ​២០០៣ និង​បានទទួល​មរតក​លេខ​ឯកសណ្ឋាន​និមិត្តរូប​មួយ​នេះ​ពី​របស់​អតីត​ខ្សែបម្រើ​អា​ហ្ស​ង់​ទីន Juan Roman Riquelme ដែល​បាន​ផ្ទេរ​ឱ្យ Villarreal ខ្ចី​ជើង​សម្រាប់​រយៈពេល​ពីរ​រដូវ​កាល​។​

​    ​អតីត​តារា​ឆ្នើម​របស់​ប្រេ​ស៊ី​ល​រូបនេះ បាន​ចាក​ចេញពី​ក្លឹប​យក្ស​កាតា​ឡាន​មួយ​នេះ​អស់​រយៈពេល​ប្រាំ​មួយឆ្នាំ​កន្លងមកហើយ ដោយ​ស្វែងរក​គ្រាប់​បាល់​បាន​ចំនួន ១០០​គ្រាប់ ក្នុងការ​បង្ហាញខ្លួន​បាន​ត្រឹម​ជាង ២០០​លើក​ប៉ុណ្ណោះ​។​

​    ​ហើយ Messi បាន​បង្ហើប​ឱ្យ​ពិភពលោក​បានដឹង​នៅក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​ទូរទស្សន៍ Barca TV ថា Ronaldinho បាន​សន្យា​ផ្តល់​ឯកសណ្ឋាន​លេខ ១០​ដល់​គាត់​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ មុនពេល​ដែល​គាត់​បានប្រកាស​ពី​ការចាកចេញ​របស់ខ្លួន​។​

​    ​Messi បាន​បញ្ជាក់ថា "​មុនពេល​ដែល​គាត់​ចាក​ចេញពី​ក្លឹប គាត់ (Ronaldinho) បានគិត​អំពី​រឿង​ជាច្រើន​ទុកជាមុន​ពីរ​បី​ខែ​។ គាត់​មានគំនិត​ផ្ទេរ​អាវ​មក​ខ្ញុំ​នៅក្នុង​ចិត្ត​របស់គាត់ មុននឹង​គាត់​ចាកចេញ ហើយ​គាត់​បាន​ប្រាប់​ខ្ញុំ​ឱ្យ​យក​លេខ​អាវ​របស់គាត់​។ ខ្ញុំ​បានទទួល​យក​វា​ដោយ​មិនបាន​ចាប់អារម្មណ៍​មើល​អ្វីដែល​គាត់​បានធ្វើ​ជាមួយនឹង​អាវ​នោះឡើយ​។ បើសិនជា​ខ្ញុំ​បាន​ចាប់អារម្មណ៍​មើល​វា ខ្ញុំ​នឹងមិន​ទទួលយក​វា​នោះឡើយ​"៕

adverise with khmeread

មតិយោបល់